តាមចាប់បងថ្លៃ.ក្រោយបានប្រើកូន.កាំបិតចាក់ប្អូនថ្លៃ.បណ្តាលឱ្យស្លាប់.ពេលផឹកស៊ីទាស់សម្តីគ្នា.! 

(បន្ទាយមានជ័យ)៖បុរស២នាក់បងប្អូនសាច់ថ្លៃបានជួបជុំគ្នាផឹកស្រាស្រវឹងក្លែមសម្តីក្លាយជាទំនាស់បងថ្លៃប្រើកាំបិតចាក់ប្អូនឱ្យស្លាប់ហើយរត់គេចបាត់ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ករណីចាក់សម្លាប់គ្នានោះបានកើតឡើងនៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែកញ្ញាកន្លងទៅ។

 

បុរសជាប្អូនថ្លៃដែលស្លាប់ឈ្មោះនូវ លាភ អាយុ២៨ឆ្នាំ។ចំណែកជនដៃដល់ជាបងឈ្មោះឆេន ចាន់ថា អាយុ៣៥ឆ្នាំទាំង២នាក់នៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ។
មុនកើតហេតុ អ្នកទាំង២ជាសាច់ថ្លៃបានផឹកស្រាស្រវឹងរៀងៗខ្លួនហើយក៏មានទំនាស់ពាក្យសម្តី។ពេលនោះប្អូនក៏ទៅយកកាំបិតខ្វែវកាប់បងថ្លៃក៏កើតការប្រតាយប្រតប់គ្នាត្រូវបងថ្លៃចាក់១កាំបិតចំគ្រលៀនខាងឆ្វេងរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកបងថ្លៃក៏រងរបួសដែរតែបានរត់គេចបាត់។បន្ទាប់ពីនោះកម្លាំងនគរបាលស្រុកម៉ាឡៃកំពុងស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published.