ប្រកាសជូនរង្វាន់ដល់អ្នកជួយសង្គ្រោះមនុស្សលិចទូក ដោយក្នុង.ម្នាក់២លានរៀល.!

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែកញ្ញាបានប្រកាសដល់ក្រុមជួយសង្គ្រោះឬទូកនេសាទក្នុងការជួយមនុស្សដែលលិចទូកក្នុងលម្ហសមុទ្របានម្នាក់នឹងផ្តល់ជូនថវិកា២លានរៀល។
គូបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២២ខែកញ្ញាមានទូកមួយគ្រឿងដឹកមនុស្សជាច្រើននាក់ជាជនជាតិចិនបានលិចនៅត្រង់ចន្លោះពយសារឿងនិងកោះតាង ក្នុងខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលការពារព្រំដែនទឹកបានចេញទៅជួយសង្រ្គោះបានចំនួន១៨នាក់។


ក្រោយពីសាកសួរឈ្មោះ CHENGUI SHENG ជនជាតិចិនជាតំណាងជនរងគ្រោះបានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុប៤១នាក់ស្រី៣នាក់សង្រ្គោះបាន១៨នាក់បាត់ខ្លួន២៣នាក់ ស្រី៣នាក់។ជនរងគ្រោះទាំង១៨នាក់ត្រូវបានយកទៅនៅកោះរ៉ុងដើម្បីសាកសួរនិងកំពុងបន្តស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់ទៀត។

លោកនួនប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានឱ្យដឹងថា មកដល់ម៉ោង១១ថ្ងៃទី២៣ ខែកញ្ញានេះ អាជ្ញាធរនិងក្រុមអន្តរាគមន៍លើផ្ទៃសមុទ្របន្តរុករកជួយសង្គ្រោះមនុស្សបាត់ខ្លួន២៣នាក់ទៀត។បច្ចុប្បន្នសមត្ថកិច្ចចម្រុះបានសហការបែងចែកគោលដៅស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួននោះ៕

 

Leave a Reply

Your email address will not be published.