(ព្រះសីហនុ)៖ សពស្ដ្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹក ស្របពេលបុរសម្នាក់ទៀតនៅមានជីវិត ក៍ត្រូវបានប្រទះឃើញផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ដោយទទួលបានព័ត៌មានពីប្រជានេសាទ បានរកឃើញមនុស្ស ម្នាក់ ភេទប្រុស និងសាកសពអណ្ដែតទឹក ម្នាក់ ភេទស្រី នៅត្រង់ចំណុចនិយាមកា 10°18’N 103°30‘E ។
ចំពោះអ្នកដែលនៅរស់ យកមកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ។
ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ ដេីម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើកោសល្យវិច្ឆ័យ។
គិតត្រឹមថ្ងៃត្រង់ក្នុងថ្ងៃទី២៣នេះ ជនរងគ្រោះ ដោយសារលិចទូកនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២២.០៩.២០២២។
ចំនួនសរុប៤១នាក់ ជួយសង្គ្រោះបាន២០នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន២១នាក់ ខណៈសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក៕សហការី