យុវជនម្នាក់ទិញម៉ូតូមិនទាន់អោយលុយគេគ្រប់ផង ត្រូវចោរវ៉ៃយកទៅបាត់នៅស្រុកអង្គស្នួល!

(កណ្តាល)៖ ចោរដៃឆៅបានវ៉ៃជនរងគ្រោះឱ្យធ្លាក់ពីលើម៉ូតូ រួចឡើងជិៈម៉ូតូរងគ្រោះ បើកយកបាត់ដោយសុវត្ថិភាព។
ហេតុការណ៍ វ៉ៃយកម៉ូតូនេះបានកើតឡើង នៅក្បែរ”វិទ្យាល័យ ហ៊ុនសែន អង្គស្នួល”ស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីព្រលប់ទី២២.០៩.២០២២។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សល់ ហៀ ភេទប្រុសអាយុ២១ឆ្នាំ “មុខរបរព្រូឡានដឹកទំនិញ”នៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បច្ចុប្បន្នៈ នៅផ្ទះជួលក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជុំវិញករណីនេះជនរងគ្រោះ បានប្រាប់ភ្នាក់ងារ«ដើមរាំង»ថាៈ នៅមុនពេលកើតហេតុ រូបគាត់បាន ជិៈម៉ូតូម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1X3337 ជាកម្មសិទ្ធរបស់ខ្លួន ដែលទើបទិញរយៈពេល៥ខែ មិនទាន់បង់លុយឱ្យអ្នកលក់គ្រប់ចំនួននៅឡើយ។

ពោលគឺពេលនោះ ខ្លួនបានជិៈម៉ូតូចេញពីផ្ទះជួល ដើម្បីទៅចាំយកម្ដាយដែលត្រូវចេញពីធ្វើការ អនាម័យ នៅសាលាអន្តរជាតិ អាស៊ាន កម្ពុជា ។

ប៉ុន្តែដោយ ម្ដាយពុំទាន់ចេញពីធ្វើការខ្លួន ក៍ជិៈម៉ូតូទៅទិញបង្អែម មកហូបលេង នៅម្តុំដីឡូត៍ កន្លែងកើតហេតុ។

ជនរងគ្រោះ សល់ ហៀ បន្តថាៈពេលរូបគាត់កំពុងហូបបង្អែមនោះ ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ ដើរមកពីក្រោយ រួចវ៉ៃរូបគាត់ ចំនួន២ដៃបណ្ដាលឱ្យធ្លាក់ពីលើម៉ូតូ រួចជននោះបានឡើងលើម៉ូតូ របស់ខ្លួន ហើយបើកជិៈយកទៅបាត់.!។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលឃុំ បែកចាន ដើម្បីអោយជួយស្រាវជ្រាវប៉ុន្តែរហូតមកទល់និងពេលនេះ មិនមានដំណឹងអ្វីសោះ..! ។

ជនរងគ្រោះបញ្ជាក់ថាៈ ម៉ូតូហុងដាឌ្រីម C125 សេរីឆ្នាំ២០១៨ របស់ខ្លួនដែលត្រូវចោរប្លន់យកទៅបាត់នោះ ។
គឺទើបនិងទិញតម្លៃ១.៥០០$ មិនទាន់ប្រគល់លុយឱ្យម្ចាស់ដើមគ្រប់ចំនួននៅឡើយទេ៕ដោយៈឃឹម ណាត

Leave a Reply

Your email address will not be published.