ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានភ្លើងបំភ្លឺ និងមានចំណាំងផ្លាតបំភ្លឺពេលយប់ផងដែរ!

(ព្រះសីហនុ)៖ កាលពីព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ។
បានអញ្ជើញចុះពិនិត្យ និងធ្វើដំណើរសាកល្បងនៅពេលយប់ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។
ដើម្បី ប្រាកដថាៈ ការបើកបរលើផ្លូវល្បឿនលឿននៅវេលានេះ ពិតជាធានាបាននូវសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ដែលកំពុងទន្ទឹងរង់ចាំការដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា នឹងមកដល់នាពេលដ៏ខ្លីខាងមុខ។

ឆ្លើយតបនឹងចម្ងល់បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនបានចោទជាសំណួរថា៖ “ហេតុអ្វីបានជាផ្លូវល្បឿន លឿនមិនបំពាក់ភ្លើងបំភ្លឺតាំងពីដើមទីរហូតដល់ចុងទី?”ទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះថា៖ នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក់ ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី។
ដូចគ្នានេះដែរ បើទោះបីផ្លូវល្បឿនលឿនមួយខ្សែថ្មីរបស់កម្ពុជាយើងនេះ មិនមានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងណាក៏ដោយ ក៏យើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ។
ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបររបស់ខ្លួនផងដែរ។
បើសិនជាបងប្អូនគោរពច្បាប់ចរាចរណ៍ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវល្បឿនលឿន នោះការបើកបរពិតជាមានសុវត្ថិភាព មិនថាពេលយប់ ឬពេលថ្ងៃឡើយ។

សូមជម្រាបជូនដែរថា៖ ការធ្វើដំណើរចុះត្រួតពិនិត្យពេលយប់ លើផ្លូវល្បឿនលឿន ខណៈនេះ គឺចាប់ផ្តើម ចេញពី “ស្ថានីយក្រុងព្រះសីហនុ” ឆ្ពោះមក “ស្ថានីយភ្នំពេញ”៕

Leave a Reply

Your email address will not be published.