ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ វ៉្លាឌីមៀ ពូទីន ប្រកាសកែនកងទ័ព ថ្មីជាង៣០ម៉ឺននាក់ទៀតនោះ.!។
ឥឡូវបុរសៗជាជនជាតិរុស្ស៊ី រាប់សិបនាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ និងឃ្លាតពីគ្រួសារ ដើម្បីរត់ភៀសខ្លួនទៅក្រៅប្រទេស ក្នុងបំណងគេចពីការចូលធ្វើទាហាន និងគេចពីសង្គ្រាមឈ្លានពាន អ៊ុយក្រែន.!។
មនុស្សប្រុសទាំងនោះ បានភៀសខ្លួនទៅកាន់ប្រទេស អាមេនី ហ្សកហ្ស៊ី ម៉ុងតេណេហ្គ្រោ និងទួរគី ដែលអនុញ្ញាតឱ្យពួកគេចូលដោយគ្មានទិដ្ឋាការ។
កត្តាទាំងនេះហើយ បណ្ដាលឱ្យតំលៃសំបុត្រ សម្រាប់ការធ្វើដំណើរ តាមជើងហោះហើរ និងរថភ្លើងឡើងថ្លៃខ្លាំង ។
ប្រទេសទួរគី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទទួលជនជាតិរុស្ស៊ី ដ៏ច្រើនបន្ទាប់ពីការឈ្លានពានអ៊ុយក្រែន។
ហើយមនុស្សជាច្រើន គឺបានភៀសខ្លួនចេញពីការបង្រ្កាបនៅផ្ទះ រួមទាំងការដាក់ទោសទណ្ឌ ចំពោះការមិនចូលធ្វើទាហាន តាមគោលការរបស់រុស្ស៊ី។
ខណៈដែលអ្នកផ្សេងទៀត ព្រួយបារម្ភអំពីផលប៉ះពាល់នៃទណ្ឌកម្ម អន្តរជាតិ និងការកើនឡើង ភាពឯកោរបស់រុស្ស៊ីលើសេដ្ឋកិច្ច និងការងាររបស់ពួកគេ។
គួរជម្រាបថាៈកាលពីថ្ងៃពុធ សប្ដាហ៍នេះ លោកពូទីន បានប្រកាសបង្កើនកម្លាំងទាហានបម្រុងថ្មីចំនួន300,000 នាក់ទៀត ធ្វើឱ្យប្រជាជនរុស្ស៊ី ព្រួយបារម្ភជាខ្លាំងក្រោយឮប្រកាសបែបនេះ ក្នុងនោះរដ្ឋាភិបាលរុស្ស៊ី ក៍បានចាប់ខ្លួនក្រុមបាតុករជាង១.០០០នាក់ ដែលតវ៉ា ប្រឆាំងនិងការកេណ្ឌកងទ័ពនេះ៕