(ព្រះសីហនុ)៖ មនុស្ស១៨នាក់ត្រូវបានជួយសង្គ្រោះ ខណៈ២៣នាក់ទៀតបាត់ខ្លួន ក្នុហេតុការណ៍លិចទូកដឹកជនជាតិចិន១គ្រឿង ក្នុងសមុទ្រនៅចន្លោះពយសារី និងកោះតាង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២.០៩.២០២២។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាៈ ក្រោយទទួលបានព័ត៌មានភ្លាមៗ ។
សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ។
ជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយសង្រ្គោះមនុស្សចំនួន ១៨នាក់ និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន ២៣នាក់ទៀត.!។
បើតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ ដែលបានលិចទូកនោះ។
គឺពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២ ។
តាមរយៈកប៉ាលលឿន ១គ្រឿង បន្ទាប់មកបានសាងមកឱ្យទូកឈើ ១គ្រឿងទៀត នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ។
នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន២នាក់ និងបានបន្តនៅលើទូកឈើនោះ រហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២។
ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើនោះបានខូច និងធ្វើដំណើរទៅមុខមិនកើត ។
ក៏ចាប់ផ្តើមលិចបន្តិចម្ដងៗ ទើបមានទូកនេសាទ ១គ្រឿងប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន ៦នាក់ ។
បានមកទទួលយកតៃកុងខ្មែរ ២នាក់នោះ ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ៤១នាក់ ខាងលើចោល ។
ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រតែម្ដង ជុំវិញករណីខាងលើ ។
សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែល កំពុងបាត់ខ្លួន៕