ដំណឹងថ្ងៃទី២៣នេះ រកឃើញអ្នកឆ្លងកូវីដ១៩(អូមីក្រុង)៣នាក់ជាសះស្បើយ៩នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣.០៩.២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី២២.០៩.២០២២ ។
ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រភេទ(អូមីក្រុង)ចំនួន៣នាក់ ខណៈអ្នកជាសះស្បើយ៩នាក់ និងគ្មានអ្នកស្លាប់។
ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ប្រភេទ(អូមីក្រុង)ចំនួន៣នាក់ខាងលើ គឺក្នុងសហគមន៍ទាំងអស់។

សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២៣.០៩.២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៣៧.៨២៧នាក់.ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៣៤.៦៩១នាក់.និងអ្នកស្លាប់សរុបចំនួន៣.០៥៦នាក់ហើយ៕

Leave a Reply

Your email address will not be published.