លិចទូកដឹកអ្នកចំណាកស្រុកនៅស៊ីរី បណ្ដាលឱ្យស្លាប់មនុស្សរាប់សិបនាក់!

រដ្ឋាភិបាលស៊ីរីបានឱ្យដឹងថាៈ មនុស្សរាប់សិបនាក់ត្រូវបានស្លាប់ បន្ទាប់ពីទូកដឹកជនចំណាកស្រុក និងជនភៀសខ្លួនមកពីប្រទេសលីបង់ប៉ុន្មានថ្ងៃប៉ុណ្ណោះ បានក្រឡាប់នៅឆ្នេរសមុទ្រនៃប្រទេសស៊ីរី។

ក្រសួងសុខាភិបាល របស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់ 34នាក់” ខណៈអ្នកនៅរស់រានមានជីវិតចំនួន 20 នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ Basel ក្នុងទីក្រុង Tartous ។

យ៉ាងណាមិញ សេចក្តីរាយការណ៍លម្អិតអំពីអត្តសញ្ញាណនៃជនភៀសខ្លួនទាំងនោះនៅមិនទាន់មានទៅឡើយទេ។

គួរជម្រាបថាៈ ឧបទ្ទវហេតុនេះ គឺជាផ្នែកមួយនៃការស្លាប់ច្រើនបំផុតចាប់តាំងពីចំនួនកើនឡើងនៃចំនួនប្រជាជនលីបង់ ស៊ីរី និងប៉ាឡេស្ទីនបានព្យាយាមភៀសខ្លួនចេញពីប្រទេសលីបង់ដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច តាមសមុទ្រទៅកាន់អឺរ៉ុប។

សូមបញ្ជាក់ថាៈ នៅក្នុងប្រទេសលីបង់បច្ចុប្បន្ន មនុស្សរាប់ម៉ឺននាក់បានបាត់បង់ការងាររបស់ពួកគេ ។
ហើយប្រាក់ផោនលីបង់បានធ្លាក់ចុះជាង 90 ភាគរយ នៃតម្លៃរបស់វា ដោយលុបបំបាត់អំណាច ទិញរបស់គ្រួសាររាប់ពាន់គ្រួសារ ដែលឥឡូវនេះរស់នៅក្នុងភាពក្រីក្របំផុត៕

Leave a Reply

Your email address will not be published.