អ្នកទោសសង្គ្រាម៥នាក់ដែលរុស្សុី ត្រូវប្រហារជីវិត ឥឡូវបានដោះលែងវិញក្រោយដោះដូរអ្នកទោសរវាង រុស្ស៊ី-អ៊ុយក្រែន!

ឈ្លើយសឹកអង់គ្លេស ៥នាក់បានត្រលប់ទៅចក្រភពអង់គ្លេសវិញ ក្នុងការដោះដូរអ្នកទោស រវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលទាហាន៥៥ នាក់នៃទីក្រុងម៉ូស្គូ ក៏ត្រូវបានដោះលែងចូលទៅក្នុងប្រទេសរុស្ស៊ី វិញបន្ទាប់ពីកិច្ចព្រមព្រៀងដោះដូរអ្នកទោស.!។

ជនជាតិអង់គ្លេសទាំងប្រាំនាក់ រួមមាន អៃឌែន អាស្លីន Aiden Aslin, សន ភីនឺ Shaun Pinner, ឌីលែន ហ៊ាលី Dylan Healy,ចន ហាឌីង John Harding និង អែនឌ្រូ ហ៊ាល Andrew Hill – ត្រូវបានជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេ។
បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍។

Presidium Network ដែលជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការងារសង្គ្រោះ ក្នុងប្រទេសអ៊ុយក្រែន រួមទាំងការជួយជម្លៀសខ្លួនផងដែរ ។
បាននិយាយថាៈ វាពិតជារីករាយណាស់ដែលបុរសទាំងនោះត្រូវបាននាំយកមកផ្ទះដោយសុវត្ថិភាព។

គួររំលឹកដែរថាៈ អាស្លីន Aslin និង ភីនឺ Pinner ត្រូវបានចាប់ខ្លួនដោយកងកម្លាំងគាំទ្ររុស្ស៊ី នៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន កាលពីខែមេសា។
ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង ដែលជាតំបន់បំបែកគាំទ្រដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។

គួរជម្រាបថាៈ ពួកគេរួមជាមួយនឹងបុរសជនជាតិម៉ារ៉ុក ឈ្មោះ ប្រាហីម ហ្សាដូន Brahim Saadoun ។
ត្រូវបានគេរកឃើញថាៈ មានពិរុទ្ធពីបទ “សកម្មភាពស៊ីឈ្នួល និងប្រព្រឹត្តសកម្មភាពក្នុងគោលបំណងដណ្តើមអំណាច និងផ្តួលរំលំបទបញ្ជារដ្ឋធម្មនុញ្ញរបស់ DPR”៕

Leave a Reply

Your email address will not be published.