បាតុកម្មហិង្សានៅប្រទេសអ៊ីរ៉ង់ អ្នកស្លាប់កើនឡើងជាង១០នាក់ហើយ!

មនុស្ស​ស្លាប់​ក្នុង​ការ​តវ៉ា​ដោយហិង្សា​នៅប្រទេស​អ៊ីរ៉ង់ រយៈ​ពេល​ជិតមួយសប្តាហ៍កន្លង​មក​នេះ បាន​កើនឡើង​ ខណៈ​ភាព​ចលាចល​ក៍បាន​រីក​រាល​ដាល​ទូទាំង​ប្រទេស ចំពោះការ​ឆ្លើយ​តប​នឹង​ការ​ស្លាប់​របស់​នារីម្នាក់ នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។

តួលេខផ្លូវការដែលបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋបាននិយាយថាៈ យ៉ាងហោចណាស់មនុស្ស ១៧នាក់ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងក្រុមបាតុករ។

ប៉ុន្តែអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ បានប៉ាន់ប្រមាណថាៈ ចំនួនអ្នកស្លាប់គឺខ្ពស់ជាងនេះដោយរាយការណ៍ថាៈ យ៉ាងហោចណាស់ជនស៊ីវិល៣១នាក់ហើយត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។

សូមជម្រាបថាៈ ការ​ស្លាប់​របស់នាង អាមីនី Amini បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រឈម ចំពោះ​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​អ៊ីរ៉ង់ ។
ដោយ​មាន​បាតុករ​ជា​ច្រើន​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​ដុត​អាវ​ហ៊ីចា​បប្រពៃណីម៉ូស្លីមរបស់​ពួកគេចោលទៀតផង។

ទោះជាយ៉ាងណា វាជាភាពចលាចលដ៏អាក្រក់បំផុត ដែលប្រទេសអ៊ីរ៉ង់ ក្នុងប៉ុន្មានឆ្នាំមកនេះ ។
ហើយរដ្ឋាភិបាលបានចាត់វិធានការដើម្បីលុបបំបាត់ការតវ៉ា រួមទាំងការរឹតបន្តឹងការចូលប្រើអ៊ីនធឺណិត និងការបិទកម្មវិធីផ្ញើសារដូចជា WhatsApp ជាដើម។

ជាមួយគ្នានោះ ដោយបន្ថែមការភ័យខ្លាចនៃការបង្ក្រាបកាន់តែធ្ងន់ធ្ងរ ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់ បានអំពាវនាវឱ្យអ្នកណាម្នាក់ដែលផ្សព្វផ្សាយ “ព័ត៌មានមិនពិត” អំពីភាពចលាចលនេះត្រូវកាត់ទោសដោយតុលាការ។

គួរជម្រាបថាការ ស្លាប់របស់នាង ម៉ាហ្សា អាមីនី Masha Amini ត្រូវបានថ្កោលទោសដោយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
ដែលប៉ូលីសអ៊ីរ៉ង់អះអាងថា នារីវ័យក្មេងនោះបានស្លាប់ដោយសារគាំងបេះដូង ប៉ុន្តែ អ្នកជំនាញឯករាជ្យដែលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិបាននិយាយថា របាយការណ៍បង្ហាញថា នាងត្រូវបានវាយដំដោយប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់រហូតដល់ស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *