fbpx

តារាកំប្លែងនាង ខ្ញុង ប្រកាសលែងលះជាមួយស្វាមី គឺនាយ កៃដរ.!

(ភ្នំពេញ)៖ ភ្ងាក់ផ្អើលទៀតហើយ ក្រោយតារាកំប្លែងនាង”ខ្ញុង”បានប្រកាសចែកផ្លូវគ្នា ជាមួយនឹងស្វាមី គឺនាយ”កៃដរ”ជាសាធារណៈ បណ្ដាលឱ្យមហាជន សម្ដែងការសោកស្ដាយ អំពីការបែកបាក់គ្រួសារមួយនេះ។

នៅថ្ងៃទី២២.០៩.២០២២នេះ នាង ខ្ញុង បានប្រកាសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថាៈ នាងបានចែកផ្លូវគ្នានឹងស្វាមី នាយ កៃដរ ហើយ ក្រោមហេតុផលអាក់អន់ស្រពន់ចិត្តជាមួយគ្នា។
នាង ខ្ងុង ”ជីវិតមនុស្សម្នាក់ៗគ្រួសារនីមួយៗមិនដូចគ្នាទេ បើមិនទាន់ធ្លាក់លើគ្រួសារអ្នកសូមកុំសើចខ្ញុំ“។
តារាកំប្លែងស្រីរូបនេះ ក៏បានបង្ហោះទៀតថា ”គ្មានអ្នកណាចង់បែកបាក់គ្រួសារនោះទេ“តាមរយៈការបង្ហោះទាំងអស់នេះ ។
ជាហេតុនាំឱ្យមហាជន ចូលរួមសោកស្ដាយ និងលើកទឹកចិត្តឲ្យអ្នកនាង”ខ្ញុង”ខំប្រឹងតស៊ូទៅមុខទៀត ដើម្បីកូនប្រុសទាំង២នាក់៕ដើមរាំង

Leave a Reply

Your email address will not be published. Required fields are marked *