កងកម្លាំងសន្តិសុខរបស់អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនក្រុមបាតុករ ប្រមាណជា១.៣០០នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីពួកគេធ្វើបាតុកម្ម តវ៉ាប្រឆាំង នឹងការកេណ្ឌកងទ័ព តាមបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន ។
នេះបើតាម ការដកស្រង់ពីអង្គការសិទ្ធិមនុស្ស ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
អង្គការសិទ្ធិមនុស្ស OVD-Info ផ្អែកលើព័ត៌មានដែលខ្លួនប្រមូលបានពីទីក្រុងចំនួន ៣៨ នៅទូទាំងប្រទេសរុស្ស៉ី គឺមនុស្ស ១.៣១១នាក់ ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ។
អង្គការសិទ្ធិមនុស្ស OVD-Info នៅក្នុងចំណោមអ្នកទាំងនេះ មានយ៉ាងហោច ៥០២នាក់ ត្រូវបានចាប់ខ្លួន ក្នុងទីក្រុងមូស្គូ និង៥២៤នាក់ នៅក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg)។
សូមជម្រាបថា៖ កាលពីថ្ងៃពុធនេះ លោក ពូទីន បានប្រកាសកេណ្ឌកងទ័ពជាង ៣០០.០០០នាក់ ។
ដើម្បីត្រៀមខ្លួនប្រយុទ្ធនិងឆ្លើយតបទៅអ៊ុយក្រែន ស្របពេលដែលពូទីន គំរាមប្រើអាវុធនុយក្លេអ៊ែរ៕