ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យចល័តនិងបង្កើន កងយោធាដ៏ធំបំផុតរបស់ខ្លួន ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដោយខ្ទង់ជាង៣០ម៉ឺននាក់ គឺដើម្បីត្រៀមវាយលុយអ៊ុយក្រែនជាថ្មី ក្នុងគោលបំណងឆ្លើយតប ទៅអ៊ុយក្រែន ដែលកំពុងរុញច្រានទាហានរុស្ស៊ី ឱ្យរត់ចោលជួរនៅតំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
នេះបើយោងតាមក្រុមសិទ្ធិមនុស្សឯករាជ្យរុស្ស៊ី OVD-Info។
ការកេណ្ឌកងទ័ពបន្ថែមនេះ គេឃើញថាមានរហូតដល់ 300.000 នាក់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ។
ដែលអាចមានសក្តានុពលប្រហែល 2 ទៅ 3 ដងនៃទំហំប៉ាន់ស្មាននៃកម្លាំងដំបូងដែលរុស្ស៊ី ដាក់ពង្រាយនៅពេលវាយឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី 24 ខែកុម្ភៈកន្លងទៅ។
លោកពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងនិយាយអំពីការចល័តនៃកងកម្លាំងយោធា ជាផ្នែកៗ ។
ហើយយុវជនស្ម័គ្រចិត្ត ដែលបច្ចុប្បន្នស្ថិតនៅក្នុងជួរបំរុងប៉ុណ្ណោះ ដែលនឹងត្រូវទទួលបានការ។
បណ្តុះបណ្តាល ហើយសំខាន់ជាងនេះទៅទៀត អ្នកដែលបម្រើការក្នុងកងកម្លាំងប្រដាប់អាវុធ មានជំនាញយោធាជាក់លាក់ និងបទពិសោធន៍ពាក់ព័ន្ធ នឹងត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រអនុវត្តតាមបទបញ្ជាថ្មីរបស់រុស្ស៊ី”។
យ៉ាងណាមិញ អ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែន លោក Vadym Skibitskyi បានប្រាប់ Kyiv Post ថាៈ ការផ្លាស់ប្តូរនេះគឺស្រដៀងទៅនឹងការទទួលស្គាល់ របស់លោកពូទីនថា ការឈ្លានពានរបស់រុស្ស៊ី បានបរាជ័យហើយក្នុងការសម្រេចគោលបំណងរបស់ខ្លួន។
លោក Skibitskyi បាននិយាយថាៈ “សេចក្តីប្រកាសអំពីការចល័តកងទ័ពទូទៅនឹងក្លាយជាការប៉ះទង្គិចយ៉ាងសំខាន់ចំពោះរបបលោកពូទីន ។
ព្រោះវាមានន័យថាៈ រុស្ស៊ីមិនអាចបំពេញកិច្ចការទាំងអស់ដែលបានកំណត់នោះទេ ដែលហៅថា ‘ប្រតិបត្តិការយោធាពិសេស’ របស់លោកពូទីនមិនទទួលបានលទ្ធផល”។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Gillian Keegan បានហៅការផ្លាស់ប្តូរកងទ័ពនេះជា “ការកើនឡើង” ហើយបានប្រាប់ Sky News ថា “ច្បាស់ណាស់ វាជាអ្វីមួយដែលយើងគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំង” ។
គួរជម្រាបថាៈ ស្ថានភាពសង្គ្រាមបច្ចុប្បន្នៈនៅអ៊ុយក្រែន រុស្ស៊ីបានទទួលរងការចាញ់យ៉ាងខ្លាំងដែលបានធ្វើឱ្យរុស្សីធ្លាក់ដកទ័ពសឹងតែទាំងអស់។
តួយ៉ាង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានសារភាពថាៈ ទាហានរុស្ស៊ី ៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះរយៈពេលប្រាំពីរខែ។
មន្ត្រីយោធាសហរដ្ឋអាមេរិក កាលពីខែមុន បានប៉ាន់ប្រមាណចំនួនអ្នកស្លាប់របស់រុស្ស៊ីមានចំនួន 20,000 នាក់ ហើយអ៊ុយក្រែនប៉ាន់ស្មានចំនួននេះមានចំនួន 54,000នាក់។
ទោះជាយ៉ាងណា បាតុករជាង 800 នាក់ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងនានាទូទាំងប្រទេសរុស្ស៊ី ។
ខណៈដែលពួកគេបានតវ៉ានឹងបទបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រមូលផ្តុំកងទ័ពចំនួន 300,000 នាក់ ដើម្បីប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។
សុន្ទរកថាៈ របស់លោកពូទីន កាលពីថ្ងៃពុធ បានបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុងយ៉ាងហោចណាស់ចំនួន 37 រួមទាំងទីក្រុង St Petersburg និងរដ្ឋធានីម៉ូស្គូ។
បាតុករម្នាក់បាននិយាយថា “បុរសរុស្ស៊ីរាប់ពាន់នាក់ – ឪពុកបងប្អូនប្រុសនិងប្តីរបស់យើង – នឹងត្រូវបោះចូលទៅក្នុងម៉ាស៊ីនកិនសាច់នៃសង្គ្រាម តើពួកគេនឹងស្លាប់ដើម្បីអ្វី? តើម្ដាយនិងកូននឹងយំដើម្បីអ្វី?”។
ជាមួយគ្នានោះ ការិយាល័យរដ្ឋអាជ្ញាក្រុងម៉ូស្គូ បានព្រមានថាៈ ការរៀបចំ ឬចូលរួមក្នុងសកម្មភាពបែបនេះអាចនាំឱ្យជាប់ពន្ធនាគាររហូតដល់ 15ឆ្នាំ។ អាជ្ញាធររុស្ស៊ី បានចេញការព្រមានស្រដៀងគ្នានេះ នៅមុនការតវ៉ាផ្សេងទៀតនាពេលថ្មីៗនេះ ។
បាតុកម្ម កាលពីថ្ងៃពុធ គឺជាបាតុកម្មប្រឆាំងសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈបាតុករជាច្រើននាក់ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនផងដែរ៕