ព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះពិនិត្យជនបរទេសជិត១០០នាក់នៅផ្ទះសំណាក់ ថាន់ តាយ ក្រុងខេមរភូមិន្ទ!

(កោះកុង)៖ ដោយសង្ស័យមានការប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់តាម”អនឡាញ”នៅផ្ទះសំណាក់ យីហោ ថាន់ តាយ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ទើបកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក រស់ សារ៉ាំ ព្រះរាជអាជ្ញាខេត្តកោះកុង បានដឹកនាំកងកម្លាំងសមត្ថកិច្ចនគរជំនាញ ចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យលើជនអន្តោរប្រវេសន៍ ជាង៨០នាក់ ដែលកំពុងស្នាក់នៅផ្ទះសំណាក់យីហោ ថាន់ តាយ ក្នុងភូមិ-សង្កាត់ ខាងលើ។

បើតាមការបញ្ជាក់ពីអធិការនគរបាលក្រុងខេមរភូមិន្ទ លោក យស់ ចាន់វិចិត្រ បានអោយដឹងថាៈ ជនសង្ស័យអន្តោរប្រវេសន៍ មានគ្នាចំនួន៨២នាក់ ស្រី២៨នាក់ ។
ដោយក្នុងនោះមានជនជាតិវៀតណាម ជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី បាននាំគ្នាធ្វើដំណើរតាមឡានក្រុង ពីក្រុងព្រះសីហនុ មកស្នាក់នៅក្នុងផ្ទះសំណាក់ យីហោ ថាន់ តាយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។

ប្រភពខាងលើ បានអោយដឹងបន្ថែមទៀតថាៈ ក្នុងចំណោមជនអន្តោរប្រវេសន៍ខាងលើ មាន៧នាក់ ជាជនជាតិវៀតណាម និង ជនជាតិឥណ្ឌូនេស៊ី ពុំមានលិខិតឆ្លងដែន និង ឯកសារគ្រប់គ្រាន់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាត់ការទៅតាមនីតិវិធី ។

ព្រះរាជអាជ្ញាខេត្តកោះកុង លោក រស់ សារ៉ាំ បានអោយដឹងថាៈ ក្រុមការងារកំពុងធ្វើការលម្អិត និងបន្តស្រាវជ្រាវបន្ថែមទៀត លើករណីជនអន្តោរប្រវេសន៍ ដែលចូលមកស្នាក់នៅជាក្រុមៗ ក្នុងមូលដ្ឋានខេត្តកោះកុង ។

សូមបញ្ជាក់ថាៈ នេះជាការចុះប្រតិបត្តិការលើកដំបូង លើជនអន្តោរប្រវេសន៍ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានខេត្តកោះកុង ។
ដោយសារតែមានការសង្ស័យលើករណីជាប់ពាក់ព័ន្ធទៅនិងល្បែងស៊ីសងតាមអនឡាញ៕ដោយៈគង់ អ៊ី

Leave a Reply

Your email address will not be published.