(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២.០៩.២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី២១.០៩.២០២២ ។
ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រភេទ(អូមីក្រុង)ចំនួន១១នាក់ ខណៈអ្នកជាសះស្បើយ៨នាក់ និងគ្មានអ្នកស្លាប់។
ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ប្រភេទ(អូមីក្រុង)ចំនួន១១នាក់ខាងលើ គឺក្នុងសហគមន៍ទាំងអស់។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២២.០៩.២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៣៧.៨២៤នាក់.ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៣៤.៦៨២នាក់.និងអ្នកស្លាប់សរុបចំនួន៣.០៥៦នាក់ហើយ៕