នាំប្រពន្ធកូនទៅធ្វើបុណ្យនៅស្រុកបាទី ត្រូវក្រុមក្មេងទំនើង គប់កញ្ចក់រថយន្តខ្ទេច!

(តាកែវ)៖ បក្ខពួកក្មេងទំនើងមានគ្នាប្រមាណជា០៥នាក់ បានជិៈម៉ូតូ២គ្រឿង មកគប់កញ្ចក់រថយន្តពលរដ្ឋ ដែលកំពុងចតនៅមុខផ្ទះ បណ្ដាលឱ្យបែកកញ្ចក់ខូចខ្ទេច ក្រោយបង្កហេតុ ក្រុមក្មេងទំនើងទាំងនោះ បានជិៈម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព.!។
ករណីនេះលោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការស្រុកបាទី ឆ្លើយថា”កំពុងស្រាវជ្រាវ”។

ហេតុការណ៍គប់កញ្ចក់រថយន្តពលរដ្ឋនេះ បានកើតឡើងនៅចំណុចផ្លូវប៉េតុង ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ទាវ ផាន់ណាត់ ភេទប្រុស វ័យ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

សាច់ញាតិជនរងគ្រោះបានអោយដឹងថាៈ នៅមុនពេលកើតហេតុឈ្មោះ ទាវ ផាន់ណាត់ ជនរងគ្រោះ បានបើករថយន្តពីផ្ទះរបស់ខ្លួនជាមួយប្រពន្ធកូន ។
មកលេងផ្ទះឪពុកបង្កើត នៅភូមិសីហា ឃុំចំបក់ កន្លែងកើតហេតុ ដើម្បីយកថវិកា និងសម្ភារៈមួយចំនួនមកជូន ឪពុកម្តាយ ពេលបុណ្យភ្ជុំបិណ្ឌ។

ជាមួយគ្នានោះ ជនរងគ្រោះបានចតរថយន្តនៅចិញ្ចើមផ្លូវ មុខផ្ទះឪពុកម្ដាយ មួយសន្ទុះក្រោយមក ។
ស្រាប់តែលេចមុខក្រុមក្មេងទំនើង ជិៈម៉ូតូ២គ្រឿង គ្នា០៥នាក់ បានឈប់ម៉ូតូ នៅក្បែររថយន្ត រួចគប់កញ្ចក់ រថយន្តតែម្តង។
ភ្លាមៗជនរងគ្រោះ បានបើករថយន្ត និងជិៈម៉ូតូ ដេញពីក្រោយរហូតដល់ឃុំពារាម តែសង្ស័យបានបើកម៉ូតូ គេចខ្លួន ដោយសុវត្ថិភាព ទើមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំចំបក់ តាមក្រោយ.!។

សកម្មភាពរបស់ក្រុមក្មេងទំនើង
ទាំងនោះ ហាក់មិនខ្លាចញញើត សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំចំបក់ទាល់តែសោះ!។
ពលរដ្ឋបានសំណូមពរដល់លោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី មេត្តាជួយពិនិត្យការងាររបស់លោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្តិ៍រដ្ឋបាលឃុំចំបក់ផង ព្រោះនាយប៉ុស្តិ៍រូបនេះ ហាក់អសមត្ថភាពក្នុងការគ្រប់គ្រងសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន ។

ជុំវិញបញ្ហារនេះ លោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី បានប្រាប់អោយដឹងថាៈ កម្លាំងលោកកំពុងស៊ើបអង្កេត តាមចាប់ជនសង្សយ័ហើយ។

ទោះជាយ៉ាងណាក៍ដោយ.ពលរដ្ឋនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី កំពុងមានព្រួយបារម្ភ អំពីក្រុមក្មេងទំនើងដែលតែងតែបង្កអំពើអសន្តិសុខក្នុងមូលដ្ឋាន ។
ហើយពលរដ្ឋសង្ឃឹមថាៈ លោកវរសេនីយ៍ឯក ឆាយ កែវមុនី នឹងស្រាវជ្រាបបង្ក្រាបក្រុមក្មេងទំនើងឱ្យខានតែបាន៕ ឆៃ យុទ្ធ

Leave a Reply

Your email address will not be published.