សមត្ថកិច្ចកំពុងស៊ើបអង្កេតលើ ករណីរថយន្តគេយកមកប្លុងចោល ខណៈដែលប្រឡាក់ទៅដោយឈាម.និង ឃើញ សា.ក.សព.បុរសម្នាក់.!

(ភ្នំពេញ)៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីរថយន្តមួយគ្រឿងត្រូវបានជនមិនស្គាល់មុខយកមកប្លុងចោលដោយមានស្នាមឈាមនិងរកឃើញបុរសម្នាក់ស្លាប់នៅអគារដឺឃីងមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះត្រូវពលរដ្ឋឃើញនៅផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលគេយកមកប្លុងចោលនិងមានស្នាមឈាមនេះម៉ាក ហ៊ីយ៉ាន់ដាយផ្លាកលេខ ព្រះសីហនុ 2A-9267។នៅខាងក្នុងរថយន្តមានស្នាមប្រឡាក់ឈាម មានទាំងដំបងឈើចំនួន២កំណាត់-ស្រោមដៃប្រឡាក់ឈាមជាច្រើនគូ។

ក្រោយមានករណីកើតឡើងសមត្ថកិច្ចបានស្រាវជ្រាវរហូតប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងចំណតរថយន្តជាន់ទី៥ អគារដឺឃីង ផ្លូវលេខ៦១សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ។

មន្ត្រីដដែលបានបន្តថា សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមានកម្ពស់ ១,៦០ម៉ែត្រ សម្បុរស មាឌស្តើង កាត់សក់ខ្លីលាបពណ៌ទងដែងដោយមានស្លាកស្នាមជាច្រើនកន្លែងនៅលើសព។

តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច្ច័យនិងជំនាញបច្ចេកទេសវិទ្យាសាស្ត្របានបញ្ជាក់ថា សពស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនធ្ងន់ធ្ងរ។បន្ទាប់មកត្រូវបានយកទៅតម្កល់នៅសាលតម្កល់សពវត្តស្ទឹងមានជ័យហើយសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតនិងស្រាវជ្រាវបន្តក្នុងករណីនេះ៕

Leave a Reply

Your email address will not be published.