fbpx

ត្រៀមបញ្ជូនជនជាតិចិន ទាំង៥នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនជាច្រើនទៀត.ទៅតុលាការ.!

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញបានចុះឃាត់ខ្លួនជនជាតិចិន៥នាក់ក្នុងបន្ទប់សណ្ឋាគារហុងដានិងរកឃើញគ្រឿងញៀនមួយចំនួនហើយត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់នោះបានធ្វើឡើងក្នុងបន្ទប់សណ្ឋាគារ ហុងដា ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ប្រតិបត្តិការនេះធ្វើឡើងពីកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌដូនពេញដឹកនាំដោយ អភិបាលខណ្ឌបានបើកការបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកសារធាតុញៀនដោយឃាត់ខ្លួនបានជនសង្ស័យ៥នាក់។

 

ក្នុងនោះបានរកឃើញវត្ថុតាងមួយចំនួនដូចជា៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កូនដបតូចនិង១កញ្ចប់ធំ។ក្រោយមកជំនាញកំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាជាបក្ខពួកបន្តទៀត។ចំណែកជនសង្ស័យខាងលើបន្ទាប់ពីសាកសួរបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *