fbpx

ដាណឺម៉ាក និងស៊ុយអែត កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញការហោះហើរយន្តហោះចារកម្មបំពានលើដែនអាកាស!

ប្រទេសដាណឺម៉ាក និងស៊ុយអែតកំពុងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរបស់ពួកគេ បន្ទាប់ពីយន្តហោះចារកម្មរុស្ស៊ីបានហោះរំលោភដែនអាកាសរបស់ពួកគេ។

គួររំលឹក អាជ្ញាធរនៃប្រទេសដាណឺម៉ាក និងស៊ុយអែតបានរាយការណ៍ថា យន្តហោះរុស្សី AN-30 បានហោះចូលលុកលុយរំលោភលើដែនអាកាសរបស់ប្រទេសទាំងពីរកាលពីថ្ងៃសុក្រ នៅភាគខាងកើតនៃកោះ Bornholm របស់ដាណឺម៉ាក បន្ទាប់មកបានចូលដែនអាកាសស៊ុយអែត។

លោក Kofod បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនឹងត្រូវកោះហៅទៅកាន់ក្រសួងការបរទេសនៅថ្ងៃស្អែក។

ជាមួយគ្នានេះ ក្រសួងការបរទេសស៊ុយអែត ក៏បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនឹងត្រូវបានកោះហៅនៅទីក្រុង Stockholm ផងដែរ។

យ៉ាងណាមិញ មិនទាន់មានការឆ្លើយតបពីវិមានក្រឹមឡាំងនៅឡើយទេចំពោះឧប្បតិវហេតុនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *