fbpx

សមត្ថកិច្ចៈឱ្យម្ចាស់ទីតាំងល្បែង”អនឡាញ”ចំនួន៧កន្លែង នៅក្រុងស្វាយរៀង បញ្ឈប់សកម្មភាពជាបន្ទាន់!

(ស្វាយរៀង)៖ បន្ទាប់ពី«ដើមរាំង» ចេញផ្សាយពាក់ព័ន្ធល្បែង”អនឡាញ”នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង.នោះមក.!។
ភ្លាមៗនោះ ក្រុម​ការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានធ្វើការឆ្លើយតបថាៈ«ក្រោយទទួលព័ត៌មានខាងលើភ្លាម នៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ។
លោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានបញ្ជា​អោយ​លោក​អធិការ​រង​ទទួលការងារយុត្តិធម៌​ សហការ​ជាមួយ​កម្លាំងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ។
ចុះត្រួតពិនិត្យដល់ទីតាំងដែល«ដើមរាំង»បានចុះផ្សាយ..!។
ក្នុងនោះសមត្ថកិច្ចបញ្ជាក់ថាៈ ម្ចាស់ទីតាំងមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ កែវ រ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
២.ឈ្មោះ សំ សាគុណ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
៣.ឈ្មោះ ញៀន ខន ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
៤.ឈ្មោះ ហាស់ វីរៈ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
៥.ឈ្មោះ វ៉ាន់ កង ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
៦.ឈ្មោះ គង់ សុខា ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
៧.ឈ្មោះ ឈូក រតនា ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ជាលទ្ធផលៈ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យម្ចាស់ទីតាំងខាងលើ យបញ្ឈប់ការផ្តល់ទីតាំង ដើម្បីលេងល្បែងជល់មាន់តាមទូរទស្សន៍”អនឡាញ”និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ បើមិនគោរពតាមកិច្ចសន្យា សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់។

ទន្ទឹមនិងនោះ នគរបាលក្រុងស្វាយរៀង បានអរគុណចំពោះ«ដើមរាំង» និងបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការ តាមរយៈការផ្តល់ព័ត៌មាន ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ។
ដែលធ្វើអោយកិច្ចប្រតិបត្តិការ បង្ការបង្ក្រាប​បទ​ល្មើស​​ គ្រប់ប្រភេទ របស់សមត្ថកិច្ច ទទួលបានលទ្ធផលល្អប្រសើរ។

ការចុះធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបើកល្បែង”អនឡាញ “នៅពេលនេះ។
គឺបន្ទាប់ពីនៅព្រឹកទី១០.០៨.២០២២«ដើមរាំង»បានចេញផ្សាយក្រោមចំណងជើងថាៈ«ល្បែង”អនឡាញ”កំពុងរីកដូចផ្សិតនៅក្រុងស្វាយរៀង បែរជាសមត្ថកិច្ចមិនបង្ក្រាប!»។
ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានរិៈគន់ ទៅលើសមត្ថកិច្ចមូលដ្ឋានថាៈហាក់គ្មានឆន្ទៈ ក្នុងការបង្ក្រាបឬទប់ស្កាត់ល្បែង”អនឡាញ”នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង!។

ទោះជាយ៉ាណាក្ដី.ក្រោយចេញផ្សាយភ្លាមៗ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ កែន រិទ្ធី បានចុះទៅពិនិត្យស្រាវជ្រាវ និងធ្វើកិច្ចសន្យាឱ្យម្ចាស់ទីតាំង បញ្ឈប់សកម្មភាពបើកល្បែង”អនឡាញ”រួមនិងល្បែងស៊ីសងផ្សេងៗ ជាបន្ទាន់ផងដែរ!៕ដើមរាំង

Leave a Reply

Your email address will not be published. Required fields are marked *