ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ តាមដីការបស់តុលាការខេត្តតាកែវ!

(តាកែវ)៖ សមត្ថកិច្ចនគរបាលខេត្តតាកែវ បានចាប់ខ្លួនជនជាប់ចោទម្នាក់ នៅចំណុចភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១០.០៨.២០២២។
ជនជាប់ចោទ ឈ្មោះ យ៉ែម ថាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

ជាប់ចោទពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។
ការចាប់ខ្លួនជនជាប់ចោទរូបនេះ គឺអនុវត្តតាមដីកា បង្គាប់ឱ្យចាប់ខ្លួន របស់លោក រិន ភិរុណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្នៈ ជនជាប់ចោទ ត្រូវបាននគរបាល បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.