ផ្ទុះឃ្លាំងគ្រាប់ក្នុងមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅគ្រីមៀ!

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានលើកឡើងថា មានការការផ្ទុះជាបន្តបន្ទាប់នៅមូលដ្ឋានទ័ពអាកាសរុស្ស៊ី Saki នៅគ្រីមៀ អាចជាស្នាដៃរបស់អ្នកបំផ្លិចបំផ្លាញបក្សពួក ខណៈក្រុង Kyiv បានបដិសេធរាល់ការទទួលខុសត្រូវចំពោះការវាយប្រហារលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់ និង៨នាក់រងរបួស។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក៏បានស្នើឲ្យរុស្ស៊ីបង្ហាញពីមូលហេតុដែលអាចកើតមាននៃការផ្ទុះនេះ។

នាយកដ្ឋានសុខាភិបាលនៅ Crimea បាននិយាយថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨ នាក់ផ្សេងទៀតបានរងរបួស។ អាជ្ញាធរនៅទីនោះបាននិយាយថា តំបន់នេះត្រូវបានបិទជិតក្នុងរង្វង់ប្រាំគីឡូម៉ែត្រ (បីម៉ាយ)។

យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានលម្អិតណាមួយនៅឡើយអំពីមូលហេតុនៃការផ្ទុះនេះ៕

Leave a Reply

Your email address will not be published.