ដំណឹងថ្ងៃទី១០នេះ រកឃើញអ្នកឆ្លងកូវីដ១៩(អូមីក្រុង)៣៦នាក់ជាសះស្បើយ១៦នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០.០៨.២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី០៩.០៨.២០២២ ។
ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រភេទ(អូមីក្រុង)ចំនួន៣៦នាក់ ខណៈអ្នកជាសះស្បើយ១៦នាក់ និងគ្មានអ្នកស្លាប់។
ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ប្រភេទ(អូមីក្រុង)ចំនួន៣៦នាក់ខាងលើ គឺក្នុងសហគមន៍ទាំងអស់។

សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី១០.០៨.២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៣៧.១១៧នាក់.ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣.៧៧៧នាក់.និងអ្នកស្លាប់សរុបចំនួន៣.០៥៦នាក់ហើយ៕ រតនា

Leave a Reply

Your email address will not be published.