អាវុធហត្ថខេត្តព្រះសីហនុ បញ្ជួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅតុលាការ.!

(ព្រះសីហនុ)៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៨ ខែសីហាបានបញ្ជួនជនសង្ស័យ៦នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់បាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតីវិធីពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀន។

ជនសង្ស័យ-ឈ្មោះនាក់ ទូច-ឈ្មោះជាសេរីវុធ-ឈ្មោះឈឹមរដ្ឋា-ឈ្មោះឈិន ស្រីឡែន ភេទស្រី-ឈ្មោះសិទ សំណាង-និងឈ្មោះប៉េងក្រេប។

ពួកគេមានអាយុពី២០ដល់៤១ឆ្នាំរស់នៅខេត្តព្រះសីហនុ ដែលចាប់ខ្លួនកាលពីថ្ងៃទី៦-៧ ខែសីហា។

សមត្ថកិច្ចដកហូតវត្ថុតាងលុយ២៨.៥០០រៀល-កំាភ្លើងកែច្នៃចំនួន២ដើម-ទូរសព្ទ៨គ្រឿង-ដាវ១-ម្សៅសថ្លាចំនួន៧កញ្ចប់-និងម៉ូតូ១គ្រឿង៕

Leave a Reply

Your email address will not be published.