ចិនបាញ់ចិនស្លា.ប់ម្នាក់ហើយបើករថយន្តគេចខ្លួន ទៅបុកបង្គោលភ្លើងស្លាប់៣នាក់ទៀត និងរបួសធ្ងន់ម្នាក់!

(ព្រះសីហនុ)៖ ជនជាតិចិន៥នាក់បាញ់គ្នាឯងស្លាប់ម្នាក់ រួចទាញសពទម្លាក់ពីលើរថយន្ត ហើយព្យាយាមបើករថយន្តរត់គេចខ្លួនតែរេចង្កូត ជ្រុលបុកបង្គោលភ្លើងបណ្តាលឱ្យស្លាប់៣នាក់បន្ថែមទៀត និងរងរបួសធ្ងន់ម្នាក់។

ករណីឃាតកម្ម ដោយបាញ់សម្លាប់ជនជាតិចិនគ្នាឯង រួចទម្លាក់ពីលើរថយន្តនោះ ស្ថិតនៅមុខសណ្ឋាគា៥២០ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថាៈ ក្រោយកើតហេតុកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើល ខេត្ត សហការណ៍ជាមួយនគរបាលស្រុក-។
បានចុះដល់ទីតាំង ដោយមានរថយន្តម៉ាកឡង់គ្រីស័រ ផ្លាកលេខភ្នំពេញ2-BA-6111ត្រូវក្រុមជនសង្ស័យ បើកគេចខ្លួនឆ្ពោះទៅផ្លូវជាតិលេខ៤។
លុះដល់ម្តុំ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកបង្គោលភ្លើងយ៉ាងពេញទំហឹងទៅមុខលែងរួច។

ដោយក្នុងរថយន្តមានមនុស្សប្រុស៤នាក់ជាជនជាតិចិន របួសធ្ងន់ម្នាក់និងស្លាប់៣នាក់។
សមត្ថកិច្ចបានរកឃើញ-អាវុធខ្លី១ដើមម៉ាកCFខ្នោះ ដៃនិងសម្ភារៈមួយចំនួន។
បច្ចុប្បន្នៈ ជនសង្ស័យម្នាក់ដែលរងរបួសនិងសាកសព៤នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ។ចំណែកឯវត្ថុតាងៈ កម្លាំងនគរបាលយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធី៕សហការី

Leave a Reply

Your email address will not be published.