fbpx

ឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ ពីបទរំលោភលើទំនុកចិត្ត ជំពាក់លុយថ្លៃបេតុងជិត១ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ពីបទ”រំលោភលើទំនុកចិត្ត”ដែលមានទំហំទឹកប្រាក់ជិត១០.០០០$។

ការឃាត់ខ្លួននេះ បានធ្វើឡើង នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ទើបសមត្ថកិច្ចខណ្ឌសែនសុខ ឈានដល់ឃាត់លោក ជឿន តុលា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យតែម្ដងទៅ។

ជនសង្ស័យឈ្មោះ ជឿន តុលា ភេទប្រុសអាយុ៤២ឆ្នាំ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ”មុខរបរអគ្គនាយកក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ”។

តាមដំណើររឿងៈ កាលពីថ្ងៃ១ ខែសីហា ឆ្នាំ២០២២ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ។
បានចេញលិខិតអញ្ជើញ លោកជឿន តុលា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ រឿងជំពាក់លុយថ្លៃបេតុង ជិត១ម៉ឺនដុល្លារ ។
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ការចេញលិខិតអញ្ជើញនេះ បន្ទាប់ពីបានទទួលនូវពាក្យបណ្ដឹងពីលោក ង៉ែត ចំរើន នាយរដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច ។
នៅក្នុងលិខិតអញ្ជើញនោះដែរមានខ្លឹមសារទាំងស្រុងថាៈ លោក ជឿន តុលា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន មានអាសយដ្ឋាននៅផ្ទះលេខ ០៣ សង្កាត់ គោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមលិខិតអញ្ជើញនេះ បានឲ្យលោក ជឿន តុលា ចូលមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩ :០០នាទីព្រឹក ដើម្បីបំភ្លឺតាមពាក្យបណ្ដឹងរបស់ឈ្មោះ ង៉ែត ចំរើន ពាក់ព័ន្ធថ្លៃបេតុង ។
តែផ្ទុយទៅវិញលោក លោក ជឿន តុលា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ មិនបានចូលតាមការកំណត់នោះឡេីយ។

ជុំវិញរឿងជំពាក់លុយថ្លៃបេតុងនេះដែរលោក ទឹម ធារ៉ា ភ្នាក់ងារទីផ្សារនៃក្រុមហ៊ុនបេតុងលាយស្រេច ។
បានថ្លែងប្រាប់សារព័ត៌មាន កាលពីរសៀលថ្ងៃទី២៧ កក្កដា កន្លងទៅថាៈ ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ។
ជាដៃគូរកស៊ីជាមួយក្រុមហ៊ុនរបស់លោក ដោយកន្លងមកម្ចាស់ ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ។
បានហៅបេតុងលាយស្រេច របស់លោក ដេីម្បីយកមកផ្គត់ផ្គង់ ក្នុងការដ្ឋានគម្រោងក្រុមហ៊ុនខាងលេី ។
ហើយបានសន្យាថាៈ និងទូទាត់ឲ្យមួយសប្តាហ៍ក្រោយពេលចាក់បេតុងរួច តែផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនខាងលើ តែងតែមិនគោរពតាមកិច្ចសន្យារបស់ខ្លួននោះឡើយ។

ប្រភពពីលោក ទឹម ធារ៉ា បានឲ្យដឹងទៀតថាៈ លោកបានព្យាយាមសម្របសម្រួល ។
ដោយមានការយោគយល់ក្នុងនាមជាដៃគូរកស៊ីជាមួយគ្នា តែផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ។
បានព្យាយាមគេចវេះ ដោយមិនព្រមសងលុយ ពោលគឺម្ដងថាថ្ងៃនេះ ម្ដងថាសងថ្ងៃនោះ ។
ហេីយបេីនិយាយពីទូរស័ព្ទវិញ គឺបិទគ្រប់ប្រព័ន្ធតែម្ដង លោក ទឹម ធារ៉ា សម្រេចប្ដឹងតែម្ដងទៅ។
លោក ទឹម ធារ៉ា បញ្ជាក់ថាៈទឹកប្រាក់ដែរក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ជំពាក់ថ្លៃបេតុងចំនួន 7,830ដុល្លារ។

បច្ចុប្បន្នៈ លោក លោកជឿន តុលា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *