លោក ដួង តារា នឹងដឹកនាំក្រុមការចុះទៅដាំដើមឈើនៅ “ភ្នំតាមៅ” នាថ្ងៃទី១០ខែសីហា!

(ភ្នំពេញ)៖ នៅយប់ទី០៨.០៨.២០២២ លោកបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បានបង្ហាញពីតួរលេខ ថវិកាសប្បុរសជន កូនឈើ ដែលត្រូវយកទៅដាំនិងជួយដាំដើមឈើ នៅតំបន់ឧទ្យានភ្នំតាម៉ៅ ខេត្តតាកែវ។

ក្នុងនោះលោកបណ្ឌិត ដួង តារា ក៍បានអញ្ជើញបងប្អូនឱ្យចូលរួមជាមួយរូបលោក និងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំដើមឈើ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នៅតំបន់ឧទ្យានភ្នំតាម៉ៅ។

លោក ដួង តារា បានលើកឡើងយ៉ាងដូច្នេះថាៈ« យើងចូលរួមដាំដើមឈើកសាងអំពើល្អទាំងអស់គ្នា!

អរគុណបងប្អូនប្រជាពលរដ្ឋ សប្បុរសជន យុវជន សិស្ស និស្សិត ដែលគាំទ្រ និងមានបំណងចូលរួម ដាំដើមឈើឡើងវិញនៅតំបន់ឧទ្យានភ្នំតាម៉ៅ។
ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមជាមួយខ្ញុំនិងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមចំណែកជាកូនឈើនិងថវិកាទិញកូនឈើដូចខាងក្រោមៈ

1-ព្រះភិក្ខុបណ្ឌិត តាត មហាទី $50, 2-សាស្ត្រាចារ្យ ឈន វឿន $100, 3-លោក លី ឆេង $100, 4- លោក ថោង សាមាន $25, 5-ស៊ឹម វុទ្ធា $25, 6-លោក កែវ ពិសិដ្ឋ $20, 7-លោកជំទាវ ឡងឌី សាន់ណារ៉ា $100, 8-លោក តាន់ ណារិទ្ធ $10, 9-លោកស្រី រិន សុជា $25, 10-បុគ្គលិកឥន្រ្ទវិជ្ជាសាខាខេត្តសៀមរាប $20, 11-ឯកឧត្តម ម៉ុក សុផាន់ណារ៉ា $250 និងដើមគ្រញូង 250ដើម, 12-លោក បូ រិទ្ធី $10, 13-លោកស្រី វ៉ាន់ រតនា $10, 14-លោក ប៉ាត់ ខុម 100,000៛, 15-លោក កុយ ភារ៉ា $30, 16-លោក គូ ប៉ូរ៉ាវុទ្ធ 50,000៛, 17-លោកស្រី ឈិន វ៉ែន $10, 18-លោក ហោ គន្ធា និងលោកស្រី គ្រញូង 100ដើម, 19-លោក ជុំ ឈាង និងលោក គឹម វិបុល គ្រញូង 500ដើម, 20-ឯកឧត្តម ច័ន្ទ សូរិយា និងលោកជំទាវ គ្រូញូង 600ដើម និងធ្នង់ 600ដើម, 21-លោកស្រី ហេង សុគន្ធា និងកូនស្រីនៅក្រុង Cristinsand Norway គ្រញូង 500ដើម, 22-ឯកឧត្តម ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ឈើទាល 750ដើម និងផ្កាថ្កុល 250ដើម, 23-ស្ថាប័នអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប គ្រញូង 2,000ដើម,24-ឯកឧត្តម តិច សមិទ្ធិ និងលោកជំទាវ១០០ ដុល្លារ, 25-លោក​ ងួន វិនិទូរ និងភរិយា​ ៥០ ដុល្លា

សូមអញ្ជើញបងប្អូនចូលរួមដាំកូនឈើឡើងវិញជាមួយខ្ញុំនិងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដើម្បីទុកជាសម្បត្តិធនធាននៃប្រទេសជាតិយើងទាំងអស់គ្នាចូលរួមដាំដើមឈើ គឺចូលរួមកសាងអំពើល្អ»។

សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកទី០៧.០៨.២០២២ បានប្រកាសថាៈ«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៍ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា»។

ការប្រកាសរបស់សម្ដេចៈ បែបនេះ
គឺបន្ទាប់ពី ក្រុមហ៊ុនឯកជន ធ្វើការឈូសឆាយព្រៃ ដីនៅតំបន់ភ្នំតាម៉ៅ ហើយមហាជនបានរិៈគន់គ្មានសំចៃម៉ាត់..!។
ទើបសម្ដេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល គម្រោងអភិវឌ្ឍន៍ នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវតែម្ដងទៅ៕ដើមរាំង

Leave a Reply

Your email address will not be published.