fbpx

លោក កែវ សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ចខេត្តកោះកុង!

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ។
បានអញ្ជើញស្វាគមន៍លោក ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ពិធីនេះក៍មានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ។

ក្នុងនោះលោក កែវ សុខា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ជំនួសលោក ទេព វិស្ណុល ដែលត្រូវបានចូលនិវត្តន៍។

ថ្លែងក្នុងពិធីនេះលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ ។
ខ្ញុំមានក្តីសោមនស្សរីករាយ ក្រៃលែង ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តម ទេព ភិយ្យោរិន្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម អស់លោក លោកស្រី ប្រតិភូអមដំណើរ ព្រមទាំង លោក លោកស្រី ជាភ្ញៀវកិត្តិយស និងសមាជិក សមាជិកាទាំងអស់ ក្នុងពិធី ប្រកាសចូល កាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង នាពេលនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។
កត្តាសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត និងវិស័យទេសចរណ៍។

បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែង ទាំងនៅក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ-ឃុំ ដែលអាចបំរើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាង ងាយស្រួល។
ជាងនេះទៅទៀតខេត្តកោះកុង មានប្រភព វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ច ពិសេសនាងកុក-កោះកុង និងក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៏ គ្រុប ខូអិលធីឌី ដែលមានការចាប់ អារម្មណ៍ដាក់ទុនច្រើនជាងគេចូលមកវិនិយោគលើទឹកដីកោះកុងយើងខ្ញុំ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធ រូបវន្តដ៏ទៃទៀតដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។
ក៏ដូចជាតំបន់ការពារធម្មជាតិជា ច្រើនកន្លែងត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយ ទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ។
ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសម ជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី » និងបានទទួលជ័យលាភីជា“ឆ្នេរស្អាតបំផុតលើពិភពលោក»។

លើសពីនេះទៅទៀត នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតែងតែផ្ដល់នូវកិច្ចសហការនិងទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនានាក្នុងការរៀបចំពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់នានា ក្នុងខេត្ត កិច្ចការងារសង្គម និងការងារមនុស្សធ៌មជាដើម។

លោក ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។
បានលើកយកចំណុវសំខាន់ៗចំនួន៤ ដើម្បីធ្វើការរំលឹកដល់ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ។
ដោយក្នុងនោះមាន អនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តការងារជាក្រុម អនុវត្តការងារដោយប្រកាន់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសរបស់ខ្លួន ដោយត្រូវទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ដោយអនុឡោមទៅតាមអភិក្រម និងគោលការអភិបាលកិច្ចល្អ៕ដោយៈគង់ អ៊ី

Leave a Reply

Your email address will not be published. Required fields are marked *