fbpx

ជាងផ្សារដែកម្នាក់ បាញ់វីសធ្វើសំយាបផ្ទះឱ្យគេ បែរជាឆ្លងចរន្តឆក់ស្លា.ប់នៅស្រុកស្វាយជ្រំ!

(ស្វាយរៀង)៖ បុរសជាជាងផ្សារដែកម្នាក់ បានស្លាប់នៅកន្លែង បន្ទាប់ពីឡើងស្វានក្បាលវីស ដើម្បីធ្វើសំយាបផ្ទះឱ្យគេ បែរត្រូវឆ្លងចរន្តឆក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិស៉ីកា ឃុំស្វាយយាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ សំរិត សុផល ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាៈ មុនកើតហេតុបុរសឈ្មោះ សំរិត សុផល បានមកផ្សារដែកដូចសព្វដងនៅផ្ទះអ្នកភូមិ នាកន្លែងកើតហេតុ។

ខណៈគាត់កំពុងបាញ់វីសជញ្ជាំងសំយាប បែរជា ភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើការជាមួយ និងជួយសង្គ្រោះធ្វើចលនាបេះដូង ប៉ុន្តែជាអកុសលហួសពេលទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់ ហើយធ្វើការពិនិត្យសពឃើញថាៈ ពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន ។
ដោយសារជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន ពេលឡើងបាញ់វីសជញ្ជាំងនិងផ្សារផ្លានដំបូលបណ្ដាលឱ្យឆក់តែម្ដង។
សពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *