អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គាំទ្រចំពោះការលុបចោលគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ!

(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចោល គម្រោងអភិវឌ្ឍន៍ នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។
ភ្លាមៗនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក”ក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា និងជាម្ចាស់ ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា”។
ដែលជាអ្នកទទួល បានសិទ្ធ អភិវឌ្ឍន៍ធំជាងគេ នៅតំបន់ ភ្នំតាម៉ៅ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការ លុប ស.ជ.ណ នៃការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅទាំងអស់។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកទី០៧.០៨.២០២២ បានបញ្ចេញសំណេរ នៅលើផេកផ្លូវការរបស់លោកយ៉ាងដូច្នេះថាៈ«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ»។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកទី០៧.០៨.២០២២ បានប្រកាសថាៈ«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៍ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា»។

ការប្រកាសរបស់សម្ដេចៈ នៅពេលនេះ
គឺបន្ទាប់ពី ក្រុមហ៊ុនឯកជន ធ្វើការឈូសឆាយព្រៃ ដីនៅតំបន់ភ្នំតាម៉ៅ ហើយមហាជនបានរិៈគន់គ្មានសំចៃម៉ាត់..!។
ទើបសម្ដេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល គម្រោងអភិវឌ្ឍន៍ នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវតែម្ដងទៅ៕ដើមរាំង

Leave a Reply

Your email address will not be published.