ដំណឹងថ្ងៃទី៦នេះ រកឃើញអ្នកឆ្លងកូវីដ១៩(អូមីក្រុង)១៨នាក់ជាសះស្បើយ១០នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦.០៨.២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី០៥.០៨.២០២២ ។
ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រភេទ(អូមីក្រុង)ចំនួន១៨នាក់ ខណៈអ្នកជាសះស្បើយ១០នាក់ និងគ្មានអ្នកស្លាប់។
ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ប្រភេទ(អូមីក្រុង)ចំនួន១៨នាក់ខាងលើ គឺក្នុងសហគមន៍ចំនួន១៥នាក់និង៣នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី០៦.០៨.២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៣៦.៩៧៧នាក់.ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣.៦៥០នាក់.និងអ្នកស្លាប់សរុបចំនួន៣.០៥៦នាក់ហើយ៕ រតនា

Leave a Reply

Your email address will not be published.