យន្តហោះ​ដឹក​គ្រាប់មីនទម្ងន់ 11តោនរបស់អ៊ុយក្រែន​មួយគ្រឿនធ្លាក់​នៅ​ប្រទេសក្រិច!

រដ្ឋមន្ត្រីការពារជាតិស៊ែប៊ីបាននិយាយថា សមាជិកនាវិកទាំងប្រាំបីនាក់ត្រូវបានស្លាប់នៅពេលដែលយន្តហោះដឹកទំនិញប្រតិបត្តិការរបស់អ៊ុយក្រែនដែលផ្ទុកទំនិញយោធាបានធ្លាក់នៅក្នុងប្រទេសក្រិកដែលកំពុងធ្វើដំណើរពីប្រទេសស៊ែប៊ីទៅកាន់ប្រទេសបង់ក្លាដែស។

សាក្សី​បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​យន្តហោះ Antonov ដែល​ប្រតិបត្តិការ​ឯកជន​នោះ​ឆេះ ហើយ​បាន​ឮ​សំឡេង​ផ្ទុះ។ វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញពីយន្តហោះដែលឆេះដោយដុំភ្លើងដ៏ធំ ខណៈដែលវាបានធ្លាក់បុកដីកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងភូមិ Paleochori ក្បែរទីក្រុង Kavala នៃប្រទេសក្រិច។

យន្តហោះ Antonov An-12 បានហោះចេញពីអាកាសយានដ្ឋាន Nis ភាគខាងត្បូងប្រទេសស៊ែប៊ី នៅម៉ោងប្រហែល 8:40 យប់ (18:40 GMT) កាលពីថ្ងៃសៅរ៍ ដោយដឹក “ទំនិញឧស្សាហកម្មយោធាប្រហែល 11 តោន” ដែលជាមីនពី Valir ដែលជាក្រុមហ៊ុនឯកជនស៊ែប៊ី ទៅកាន់ប្រទេសបង់ក្លាដែស។

លោក Denys Bogdanovych អគ្គនាយកក្រុមហ៊ុន Meridian ដែលជាក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលប្រតិបត្តិការលើយន្តហោះនេះ ក៏បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle ថា នាវិកទាំងអស់សុទ្ធតែជាជនជាតិអ៊ុយក្រែន។

នៅមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះឆេះធ្លាក់យន្តហោះមួយគ្រឿងនេះនៅឡើយទេ។

យ៉ាងណាមិញ អាជ្ញាធរ ក៏បានចេញសេចក្តីព្រមានខណៈពេលដែលមានក្លិនស្អុយខ្លាំងចេញពីកន្លែងធ្លាក់យន្តហោះ និងបានស្នើឱ្យប្រជាពលរដ្ឋនៅតំបន់ជាប់នោះ មានការប្រុងប្រយ័ត្ន ដោយត្រូវបិទបង្អួចពេញមួយយប់ ហើយណែនាំមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ និងពាក់ម៉ាស៕

Leave a Reply

Your email address will not be published. Required fields are marked *