Update៖ពលរដ្ឋថាៈស្មៀនឃុំស្រែឈូក ពិតជាបានលួចស៊ីញេជំនួសមេឃុំ.ជាថ្នូរលុយ១០០ដុល្លារប្រាកដមែន!

(មណ្ឌលគិរី)៖ ល្បីពេញបណ្ដាញសង្គម ករណីលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជំរិតទារប្រាក់ពីម្ចាស់ចម្ការស្វាយចន្ទី ចំនួន១.០០០ដុល្លារ ជាថ្នូរនិងបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី និងករណីលួចចុះហត្ថលេខា ជំនួសលោកមេឃុំ ជាថ្នូរនិងលុយ១០០$។

បើទោះបីជារឿងអាស្រូវ អំពើពុករលួយទាំងនេះ បានផ្ទុះឡើងខ្លាំងខ្លាយ៉ាងណាក្ដី!។
ប៉ុន្តែលោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការលើលោក ឱក ថេង នោះឡើយ។
រហូតមានការសង្ស័យថាៈ អាចជាការត្រូវគ្នាជាប្រព័ន្ធ រវាងលោកអភិបាលស្រុក និងស្មៀនឃុំស្រែឈូក ដោយប្រើ{សិល្បៈច្រវាចិញ្ចឹមឆ្ដោរ-កូនចៅហ៊ានធ្វើខុស ដើម្បីរកប្រយោជន៍ជូនមេ}។

ជាមួយគ្នានោះ សូម្បីតែលោក ខឹម សុផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា ក៍បានថ្លែងថាៈ លោក នួន សារ៉ន អាចជាអ្នកនៅពីក្រោយខ្នងក្នុងរឿងរ៉ាវនេះ ទើបលោក មិនចាត់វិធានការលើលោក ឱក ថេង ស្មៀនឃុំស្រែឈូក.! ។

ជាក់ស្ដែងៈ ស្ដ្រីម្នាក់នៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា បានអះអាងថាៈ«លោក ឱក ថេង ស្មៀនឃុំស្រែឈូក ពិតជាបានក្លែងឯកសារ លួចចុះហត្ថលេខា ជំនួសលោក តិ ឃិត មេឃុំស្រែឈូក ប្រាកដមែន»។

ខណៈលិខិតស្នាមរបស់អ្នកស្រីគឺលោក ឱក ថេង ជាអ្នកស៊ីញេផ្ទាល់ដៃ ដោយពេលនោះ អ្នកស្រីទៅសាលាឃុំស្រែឈូក ដើម្បីសុំបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី សម្រាប់ខ្ចីប្រាក់ពីធនាគារ។
ប៉ុន្តែលោក តិ ឃិត មេឃុំ មិននៅ ហើយ លោក ឱក ថេង ស្មៀនឃុំស្រែឈូក បាននិយាយថាៈ ចាំខ្ញុំស៊ីញេជំនួសលោកមេឃុំ ឱ្យតែលុយ១០០$មក ។
ទន្ទឹមនិងនោះ អ្នកស្រីក៍បានប្រគល់លុយឱ្យលោក ឱក ថេង ចំនួន១០០$ តាមការទាមទារ ។
ហើយលោក ឱក ថេង ក៍បានបោះត្រាចុះលេខនិងចុះហត្ថលេខា ជំនួសលោក តិ ឃិត មេឃុំស្រែឈូក តែម្ដងទៅ។

ចំណែកលោក វ៉ាន់ រួន អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅបច្ចុប្បន្នៈ ភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឯនេះវិញ។
បានបញ្ជាក់ថាៈ លោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិតជាបានជំរិតទារប្រាក់ពីខ្លួនចំនួន១.០០០$ប្រាកដមែន។

លោក វ៉ាន់ រួន អះអាងថាៈ ព្រោះតែខ្លួនខ្វះថវិកាដើមទុន សម្រាប់ថែទាំដំណាំ”ស្វាយចន្ទី”។
លោក បានស្នើសុំឱ្យរដ្ឋបាលឃុំស្រែឈូក ជួយបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី ដើម្បីបំពេញបែបបទខ្ចីប្រាក់ពីធនាគារចំនួន៣.០០០$។

ប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃទី២៣.០៦.២០២២ ពេលទៅដល់សាលាឃុំ បែរជាលោក តិ ឃិត មេឃុំស្រែឈូក មិនស៊ីញេឱ្យ ដោយរុញឱ្យទៅជួបចរចា ជាមួយស្មៀនឃុំជាមុនសិន ទើបចុះហត្ថលេខាតាមក្រោយ!។

លោក វ៉ាន់ រួន បន្តថាៈ នៅពេលខ្លួនជួបផ្ទាល់ជាមួយលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រាប់តែលោក ឱក ថេង បានកំណត់ទារ ប្រាក់ពីលោកចំនួន១.០០០$ ជាថ្នូរនិងធ្វើលិខិតបញ្ជាក់កម្មសិទ្ធអោយ។

ក្នុងនោះលោក វ៉ាន់ រួន ក៍បានសម្របសម្រួលសុំថ្លៃ និងតថ្លៃផ្ទាល់មាត់ជាមួយលោក ឱក ថេង ។ពោលគឺ ដំបូងលោក វ៉ាន់ រួន ឱ្យចំនួន៥០$ ហើយបន្តឡើងដល់៥០០$ ។
ប៉ុន្តែលោក ឱក ថេង នៅតែមិនព្រមដោយប្រកាន់ភ្ជាប់ថាៈទាល់តែ១.០០០$ ទើបខ្លួន បោះត្រានិងធ្វើលិខិតបញ្ជាក់ឱ្យ។

ក្រោយតថ្លៃមិនត្រូវគ្នាបែបនេះ លោក វ៉ាន់ រួន បានអស់សង្ឃឹម រួចជិៈម៉ូតូត្រឡប់មកផ្ទះវិញ ទាំងទឹកមុខក្រៀមក្រំ។

បើតាមលោក វ៉ាន់ រួន មូលហេតុដែលលោក ឱក ថេង ស្មៀនឃុំស្រែឈូក ជំរិតទារប្រាក់ពីលោកយ៉ាងច្រើនរហូតដល់ ១.០០០$ បែបនេះ មិនមែនមកពីអត់ស្នាមមេដៃ អ្នកជាប់ព្រំ ឬដីព្រៃដីរដ្ឋអ្វីទេ..!។

ពោលគឺមកពីលោក ឱក ថេង សម្លឹងឃើញថាៈ ឯកសារបញ្ជាក់សិទ្ធដីចម្ការស្វាយចន្ទី របស់លោក ស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា មានទំហំធំ រហូតដល់១០ហិកតា ហេតុនេះឱ្យប្រាក់បន្តិចបន្តួចមិនប្រថាប់ត្រា មិនធ្វើឱ្យទេ។

ការអះអាងរបស់លោក វ៉ាន់ រួន ត្រូវបានរដ្ឋបាលឃុំស្រែឈូក.ចេញលិខិតបដិសេធចោល ។
ដោយផ្អែកថាៈ«ឯកសារដីដែលលោក វ៉ាន់ រួន ស្នើសុំបញ្ជាក់សិទ្ធនោះ មិនមានស្នាមមេដៃអ្នកជាប់ព្រំ ហើយលោក វ៉ាន់ រួន ប្រុងផ្ដិតមេដៃជំនួសអ្នកជាប់ព្រំ។
តែរដ្ឋបាលឃុំស្រែឈូក មិនព្រមបោះត្រាឱ្យ ព្រោះដីនៅចំណុចនោះស្ថិតក្នុងដែនគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ ជាដីមិនទាន់ស្របច្បាប់ ទើបលោក វ៉ាន់ រួន ខឹងចោទអាជ្ញាធរឃុំស្រែឈូក ។
រដ្ឋបាលឃុំបញ្ជាក់ថាៈ លោក វ៉ាន់ រួន មិនមែនជាពលរដ្ឋ នៅមូលដ្ឋាននេះទេ លើសជានេះទៅទៀត។
រដ្ឋបាលឃុំស្រែឈូក បានស្នើឱ្យសារព័ត៌មាន ដែលបានផ្សាយតាមការលើកឡើងរបស់លោក វ៉ាន់ រួន ធ្វើការផ្សាយបកស្រាយឡើងវិញទៀតផង»។

ជាមួយគ្នានោះលោក ឃិន សុខន ចាងហ្វាងសារព័ត៌មាន.KDN.និងជាអ្នកតាមដានរឿងរ៉ាវខាងលើយ៉ាងស្អិតល្មួត។
បានអះអាងប្រាប់«ដើមរាំង»ថាៈ«ការមិនធ្វើលិខិតបញ្ជាក់ឱ្យលោក វ៉ាន់ រួន មិនមែន មកពីគ្មានស្នាមមេដៃអ្នកជាប់ព្រំទេ ហើយក៍មិនមែនមកពី ដីនោះជាដីរបស់រដ្ឋបាលព្រៃឈើអ្វីដែរ.!។

ពោលគឺ មកពីទារលុយគេចំនួន១.០០០$ មិនបានសម្រេច បើទារបានសម្រេច គឺស៊ីញេឱ្យហើយ!។
លោក ឃិន សុខន បន្តថាៈ ស្នាមមេដៃអ្នកជាប់ព្រំស្រួលផ្ដិតទេបើត្រូវការមែន.? ហើយបើថាៈ ដីនោះជាដីរដ្ឋបាលព្រៃឈើ ។
ហេតុអ្វីឱ្យគេកាន់កាប់ដាំ”ស្វាយចន្ទី”ជិត១០ឆ្នាំមកហើយមិនហាមឃាត់.? ហេតុអ្វីចុះហត្ថលេខា បញ្ជាក់កម្មសិទ្ធដីផ្សេងៗ ដែលនៅក្បែរនោះ ក្នុងតំបន់តែមួយ ភូមិសាស្ត្រតែមួយ..?។

លោក ឃិន សុខន បន្តថាៈ ករណីទារប្រាក់ពីអ្នកទៅទទួលសេវាពីសំណាក់ លោក ឱក ថេង ស្មៀនឃុំស្រែឈូក”មិនមែនជាលើកទី១ទេ”គឺច្រើនលើកច្រើនសារហើយ ។

ក្នុងនោះក៍មានការលួចបន្លំ ចុះហត្ថលេខា ជំនួសលោកមេឃុំ ជាច្រើនករណីទៀតផង!។
ជាក់ស្ដែងៈ ដូចជាស្ដ្រីនៅភូមិរណែង ឃុំស្រែឈូក អះអាងអញ្ចឹង គឺលួចចុះហត្ថលេខា ជំនួសលោកមេឃុំ កំណត់យកលុយគេបានសម្រេចចំនួន១០០$។

ចំពោះលោក នួន សារ៉ន អភិបាលស្រុកកែវសីមា ដែលធ្លាប់អះអាងថាៈ និងស្រាវជ្រាវករណីលោក ឱក ថេង បែរជារក្សាភាពស្ងៀមស្ងាត់។
ដោយនៅព្រឹកទី០៧.០៧.២០២២«ដើមរាំង»ក៍បានព្យាយាមសុំការបកស្រាយ ប៉ុន្តែលោក នួន សារ៉ន មិនបំភ្លឺទេ ក្រោយឮសំនួរលោកចុចបិទទូរស័ព្ទតែម្ដង។

រីឯលោក ខឹម សុផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា បានថ្លែងថាៈ លោក នួន សារ៉ន អាចជាអ្នកនៅពីក្រោយខ្នងក្នុងរឿងរ៉ាវនេះ។
ទើបលោក មិនចាត់វិធានការលើលោក ឱក ថេង ស្មៀនឃុំស្រែឈូក ដែលបានប្រព្រឹត្តទង្វើខុសឆ្គង។
បើតាមលោក ខឹម សុផល ករណីលោក ឱក ថេង ស្មៀនឃុំស្រែឈូក លោកក៍កំពុងរង់ចាំមើល ចំណាត់ការរបស់លោកអភិបាលស្រុកផងដែរ៕ដើមរាំង

Leave a Reply

Your email address will not be published.