កណ្តាល៖កម្លាំងសមត្ថកិច្ចក្របួចបានជនសង្ស័យបីនាក់ បន្ទាប់ពីលួចប្រេងម៉ាស៊ូត២កាន ពីរណ្តៅគ្រឿងចក្រជិកដី។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង នាទី០២នឹង១០នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២២
ស្ថិតចំណុច៖នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យ
១,ឈ្មោះ យឿន វិសាល ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិ មាត់បឹង ឃុំ ទ្រា ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ មុខរបរ ពិតប្រាកដ ។
២,ឈ្មោះ ទូច រ័ត្នមន្នី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ទីលំនៅភូមិ ត្រស់ ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០២ឆ្នាំពីបទ:អំពើលួច(ម៉ូតូ)។
៣,ឈ្មោះ សោម វ៉ាគីមហុងភេទ ប្រុស អាយុ ១៦ ឆ្នាំ ទីលំនៅភូមិ ក្រាំងខ្នុង ឃុំ ក្រាំងខ្នុង ស្រុក បាទី ខេត្ត តាកែវ ។ មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន៖ម៉ូតូមួយគ្រឿងម៉ាក Honda Dream C១២៥ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ កណ្ដាល 1AN 1437។
ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ពណ៌ខៀវ និងប្រេងម៉ាស៊ូតចំនួន ០២ កាន។
កាលពីវេលាកើតហេតុខាងលើកម្លាំងប៉ុស្តិ៍អន្លង់រមៀត និងកម្លាំងប្រជាការពារ បានដើរល្បាតតាមបណ្តោយផ្លូវជាតិលេខ៣ចំណុចភូមិកំពង់ទួល។
ស្រាប់តែឃើញជនសង្ស័យ០៣នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកHondaDream C125 ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ កណ្ដាល 1AN 1437 ដឹកប្រេងម៉ាស៊ូតចំនួន០២កានគួរឱ្យសង្ស័យ។
ភ្លាមនោះ! កម្លាំងប៉ុស្តិ៍អន្លង់រមៀត ធ្វើការឃាត់ខ្លួនជនសង្ស័យសួរនាំ និងបញ្ជូនមកកាន់អធិការដ្ឋាន។
ជនសង្ស័យបានសារភាពថា នៅថ្ងៃទី០៦ខែ កក្កដាឆ្នាំ២០២២ ឈ្មោះ យឿន វិសាល បានចេញពីផ្ទះរបស់ខ្លួនទៅលួចប្រេងម៉ាស៊ូត នៅរណ្តៅដីមួយកន្លែងស្ថិតនៅភូមិមាត់បឹង ឃុំទ្រា ស្រុក កណ្ដាលស្ទឹងបានចំនួន ០២ កានរួចយកមកទុកនៅផ្ទះវិញ ពេលនោះជនសង្ស័យ ឈ្មោះ ទូច រត្ន័មន្នី និងឈ្មោះ សោម វ៉ាគីមហុង បានជិះម៉ូតូមកដល់ផ្ទះរបស់ឈ្មោះ យឿន វិសាល ពេលនោះជនសង្ស័យឈ្មោះយឿន វិសាល និង ឈ្មោះ ទូច រត្ន័មន្នីបានដឹកប្រេងម៉ាស៊ូតដែលលួចបាននោះទៅលក់នៅម្តុំ កំពង់ទួល ដោយទុកឈ្មោះ សោម វ៉ាគីមហុងអោយនៅដេកចាំផ្ទះ មួយសន្ទុះក្រោយមកជនសង្ស័យទាំងពីរនាក់បានត្រឡប់មកពីលក់ប្រេងម៉ាស៊ូតវិញបានលុយចំនួន ២០០,០០០រៀល។
ហើយឈ្មោះ សោម វ៉ាគីមហុង ទៅធ្វើសកម្មភាពលួចប្រេងម៉ាស៊ូតនៅរណ្ដៅដីនោះម្តងទៀត បានចំនួន ០២កាន រួចជិះយកមកលក់នៅម្តុំកំពង់ទួល បានជួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អន្លង់រមៀត និង កម្លាំងប្រជាការពារចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕