(បន្ទាយមានជ័យ)៖ស្ត្រីជាភរិយារបស់មេភូមិម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ខណៈពេលស្រ្តីរងគ្រោះដោតខ្សែភ្លើងឆ្នាំងដាំបាយ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលឡើងនៅ ភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី៦ កក្កដាឆ្នាំ ២០២២។នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា ស្ត្រី ដែលស្លាប់ឈ្មោះ ថាត់ ហួច អាយុ ៥៦ ឆ្នាំនៅ ភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យត្រូវជាប្រពន្ធមេភូមិបុស្បូវ។
មុនកើតហេតុស្ត្រីរងគ្រោះបានដោតខ្សែភ្លើងឆ្នាំងដាំបាយអគ្គិសនី នឹងព្រីភ្លើងសង្ស័យដៃ សើមទើបឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលផ្ងារក្រោយបោកក្បាលលើកៅអីថ្មស្លាប់មួយរំពេច។ក្រោយទទួលព័ត៌មាននេះនគរបាលប៉ុស្តិ៍ និងនគរបាលជំនាញ មានការចូលរួមពីក្រុមប្រឹក្សាឃុំចុះពិនិត្យសពហើយបានបញ្ចាក់ថា ស្ត្រីរូបនេះពិតជាស្លាប់ដោយសារចរន្តភ្លើងឆក់មែន៕