សម្ដេចតេជោៈ យល់ព្រមអនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ ដោយអនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ ។

ត្រង់ចំណុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាៈ ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ មិនអនុញ្ញាតដាច់ខាតនូវការនាំចូលបន្តនូវឡានចង្កូតស្ដាំ។
ហើយការអនុញ្ញាតឱ្យបង់ពន្ធនេះ គឺសម្រាប់តែឡានដែលបានចរាចរណ៍នៅក្នុងកម្ពុជារួចហើយប៉ុណ្ណោះ។

សូមជម្រាបថា៖ ក្រុមរថយន្ត​បែន​ដឹក​ដីប្រភេទ​ចង្កូត​ស្ដាំ ប្រមាណ​ជិត​៣០០​នាក់ កាលពីព្រឹកថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២​។
បាន​នាំ​គ្នា​ឈរ​កាន់​បដា​ធ្វើការ​តវ៉ា​និងដាក់រថយន្តបិទផ្លូវ នៅរង្វង់​មូល​កួ​រស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ដើម្បី​ស្នើទៅប្រមុខរាជរដ្ឋាភិបាលសុំបង់ពន្ធ ប៉ុន្តែ​សុំ​រក្សា​ចង្កូត​ស្ដាំ​ដដែលលុះឥឡូវសំណើរមួយនេះ ត្រូវបានសម្ដេចតេជោៈ យល់ព្រមហើយ ៕

Leave a Reply

Your email address will not be published.