Chelsea គ្រោងចាយលុយ 50លានអឺរ៉ូដើម្បីនាំយកខ្សែបម្រើស្លាបឆ្នើយមួយរូបពី Leeds!

ក្លឹបតោខៀវ Chelsea កំពុងរៀបចំការដេញថ្លៃសម្រាប់ខ្សែបម្រើស្លាបរបស់ Leeds United កីឡាករ Raphinha នេះបើយោងតាមរបាយការណ៍។

Raphinha កីឡាករដ៏សំខាន់របស់ Leeds កាលពីរដូវកាលមុន ហើយបានបញ្ចប់យុទ្ធនាការជាមួយនឹងគ្រាប់បាល់ចំនួន 11 នៅ Premier League ។

យ៉ាងណាមិញ កីឡាករប្រេសុីលវ័យ 25 ឆ្នាំរូបនេះ ចង់ចាកចេញពី Elland Road នៅរដូវក្តៅនេះ ហើយ Barcelona គឺជាគោលដៅដែលគាត់ពេញចិត្ត បើទោះបីជាក្លឹបអេស្ប៉ាញប្រហែលជាមិនមានប្រាក់ដើម្បីផ្គូផ្គងតម្លៃរបស់ Leeds ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ MailOnline បានរាយការណ៍ថា Chelsea កំពុងស្ថិតក្នុងការប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះ ខណៈដែលសំណើក៏បានដាក់ទៅ Leeds រួចរាល់ហើយ៕

Leave a Reply

Your email address will not be published.