ចាប់ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ក្រោយបានធ្វើសកម្មភាព.ប្លន់យកកាបូបលុយ.ពីជនរងគ្រោះ.!

(ព្រះសីហនុ)៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ដែលប្លន់យកកាបូបលុយពីជនរងគ្រោះនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២។

មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញបានចាប់ជនសង្ស័យម្នាក់ប្លន់យកកាបូបលុយពីជនរងគ្រោះនៅតាមផ្លូវជាតិលេខ៤ម្តុំភ្នំ៩៣ ក្នុងភូមិ ឃុំខាងលើ ។ជនសង្ស័យ២នាក់ ឈ្មោះឡាត់ ជីវរ អាយុ១៦ឆ្នាំ នៅ ភូមិទ្រារ៤ សង្កាត់ស្ទឹងមានជ័យភ្នំពេញ។ឈ្មោះ យុ អាយុ២៥ឆ្នាំ នៅសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ភ្នំពេញ។


ពួកគេបាន ប្រើច្រវ៉ាក់និងកាំបិតប៉័ងតោ ដេញកាប់ប្លន់យកកាបូបលុយរបស់ជនរង គ្រោះ២នាក់ប្ដីប្រពន្ធជាអ្នកលក់ដូរនៅភូមិអូរចំណារស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ពេលជនរងគ្រោះជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រឡប់មកផ្ទះវិញ។
ក្រោយកម្លាំងនគរបាលបានចុះអន្តរាគមន៍ចាប់ជនសង្ស័យបានម្នាក់ឈ្មោះឡាត់ជីវ។ដកហូតវត្តុតាងកាបូបលុយ១-លុយដុល្លារចំនួន១៦៥២ដុល្លារ-លុយខ្មែរចំនួន១៥៧.៦០០រៀល-ជញ្ជៀន១វង់របស់ជនរងគ្រោះ។-កាំបិតប៉័ងតោ១-ច្រវ៉ាក់១ខ្សែមានកិបសោរ-ម៉ូតូម៉ាកWIN NER គ្មានផ្លាកលេខ១គ្រឿង-ទូរសព្ទម៉ាកVIVO១គ្រឿងរបស់ជនសង្ស័យ។រីឯឈ្មោះយុ រត់គេចខ្លួន៕

Leave a Reply

Your email address will not be published.