អឺរ៉ុប ព្រមាន​ឲ្យត្រៀមខ្លួន​សម្រាប់​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ីទាំងស្រុង នៅ​រដូវរងា​ខាងមុខ​!

លោក Fatih Birol ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិបាន​ព្រមាន​អឺរ៉ុបឱ្យ​ត្រៀមខ្លួន​សម្រាប់​លទ្ធភាព​នៃ​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ទាំងស្រុង​នៃ​ឧស្ម័ន​របស់​រុស្ស៊ី នៅ​រដូវរងា​ខាងមុខនេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ពង្រីក​វិសាលភាព​នៃ​វិធានការ​សំដៅ​រៀបចំ សម្រាប់​សេណា​រី​យ៉ូ​នេះ​។ នេះ​បើ​យោងតាម​កាសែត Financial Times បាន​រាយការណ៍​។​

លោក Birol បាន​និយាយថា អឺរ៉ុប គួរតែ​ត្រៀមខ្លួន​ក្នុងករណី​ដែល​ឧស្ម័ន​រុស្ស៊ី ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ដោយ​បន្ថែមថា កាន់តែ​ខិតជិត​ដល់​រដូវរងា យើង​កាន់តែ​យល់ច្បាស់​ពី​ចេតនា​របស់​រុស្ស៊ី ។ ​លោក Birol ​អះអាងថា ខ្ញុំ​ជឿថា​នឹងមាន​វិធានការ​ទាមទារ​កាន់តែ​ច្រើន និង​កាន់តែ​ស៊ីជម្រៅ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​អឺរ៉ុប នៅពេលដែល​រដូវរងាកាន់តែ​ខិតជិត​មកដល់​។​

សូមជម្រាបថា អឺរ៉ុប បាន​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ី អស់​មួយចំនួនធំ បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ដែលជា​ផ្នែក​មួយ​នៃ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុង​មូ​ស្គូ ខណ​នៅ​រដូវរងា​ខាងមុខនេះ គឺ​គ្រោង​នឹង​កាត់ផ្ដាច់​ទាំងស្រុង​តែម្ដង​៕

Leave a Reply

Your email address will not be published.