ជប៉ុន​ប្រតិកម្មយ៉ាងខ្លាំងខណៈដែលកប៉ាល់​ចិន​បានបំពាន​ដែន​សមុទ្ររបស់ខ្លួន!

ប្រទេសជប៉ុន កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​ប្រទេសចិន​ពីបទ​បញ្ជូន​កប៉ាល់​ចូល​ក្នុង​ដែនទឹក​របស់ខ្លួន​ជុំវិញ​ប្រជុំ​កោះ Senkaku ដែលមាន​ជម្លោះ។

មន្ត្រីឆ្មាំសមុទ្រជប៉ុនបាននិយាយថា “នាវារដ្ឋាភិបាលចិនពីរគ្រឿងបានចូលដែនទឹករបស់ជប៉ុននៅជិតប្រជុំកោះ Senkaku ក្នុងសមុទ្រចិនខាងកើត”។

ក្រុមមន្ត្រីបានប្រាប់ទូរទស្សន៍សាធារណៈជប៉ុន NHK
ថា “កប៉ាល់ចិនបានចូលដែនទឹកពីកោះ Uotsuri នៅម៉ោងប្រហែល 4.10 ព្រឹកថ្ងៃអង្គារ (1910GMT ថ្ងៃច័ន្ទ)ដោយបានព្យាយាមចូលទៅជិតទូកនេសាទជប៉ុនដែលកំពុងប្រតិបត្តិការនៅតំបន់នោះ” ។

ខណៈនោះ ឆ្មាំសមុទ្រជប៉ុនបានជំរុញឱ្យនាវាចិន “ចាកចេញពីដែនទឹករបស់ជប៉ុនជាបន្ទាន់”ផងដែរ ។

ដោយឡែក កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសជប៉ុនបានអះអាងថា ប្រទេសចិនបាន “បង្កើតកន្លែងខួងយករ៉ែថ្មីសម្រាប់កន្លែងឧស្ម័ននៅក្នុងតំបន់ដែលមានជម្លោះនៃសមុទ្រចិនខាងកើត”។

គួររំលឹកថា ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ត្រូវបានជាប់គាំងនៅក្នុងជម្លោះជុំវិញប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុន ដែលទីក្រុងប៉េកាំងទាមទារ និងបានហៅ កោះនោះថា Diaoyu ទៅវិញ។

សូមជម្រាបថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ 2008 លើការអភិវឌ្ឍន៍ឧស្ម័នរួមគ្នានៅក្នុងតំបន់ ប៉ុន្តែ “ការចរចាត្រូវបានផ្អាកនៅឆ្នាំ 2010 នៅពេលដែលភាពតានតឹងរវាងពួកគេបានកើនឡើងបន្ទាប់ពីការប៉ះទង្គិចរបស់នាវានេសាទចិនជាមួយនាវាឆ្មាំឆ្នេរសមុទ្រជប៉ុន”៕

Leave a Reply

Your email address will not be published.