(បាត់ដំបង)៖បុរសជាសន្តិសុខម្នាក់ពេលចុះដោះត្រីជាប់មងក៏បានលង់ទឹកស្លាប់នៅស្រះទឹកវាលស្រែមួយក្នុងភូមិដំបូកខ្ពស់ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះព្រឿន សម្បត្តិ អាយុ ៣១ឆ្នាំជាសន្តិសុខនៅ ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។មុនកើតហេតុជនរងគ្រោះដោយខឹងនឹងម្តាយស្តីបន្ទោសបន្តិចបន្តួចក៏ទៅផឹកស្រា។ក្រោយផឹកស៊ីស្រវឹងរួចបុរសរូបនោះបានចុះទៅដោះត្រីជាប់មងនៅក្នុងស្រះ។
បន្ទាប់មកទំនងជាស្រវឹងខ្លាំងហើយដួលផ្កាប់មុខចូលទឹកបណ្ដាលឱ្យឈ្លក់ស្លាប់តែម្តង។
ក្រោយពីនោះសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពឱ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យ៕