គិតមកដល់ថ្ងៃទី២២នេះគ្មានករណីឆ្លងកូវីដ១៩ថ្មីចំនួន៤៦ថ្ងៃជាប់គ្នា ខណៈគ្មានអ្នកជាសះស្បើយនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២.០៦.២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី២១.០៦.២០២២ ដោយរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៍ពុំមានដែរ និងគ្មានអ្នកស្លាប់។

សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២២.០៦.២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៣៦.២៦២នាក់.ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣.២០៦នាក់.និងអ្នកស្លាប់សរុបចំនួន៣.០៥៦នាក់ហើយ៕ រតនា

Leave a Reply

Your email address will not be published.