បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការ.ករណីលួចលុយម៉ែធម៌ជាង៣០.០០០ដុល្លារ!

(ភ្នំពេញ)៖ សមត្ថកិច្ចកងរាជអាវុធហត្ថកាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅកាន់តុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួចលុយម៉ែធម៌ជាងបីម៉ឺនដុល្លារ ដែលទើប បើកចេញពីធនាគារ។

ជនសង្ស័យទី១.ឈ្មោះ រៀម សុខា រស់នៅវត្តស្ទឹងមានជ័យពេលចាប់ខ្លួនសមត្ថកិច្ចបាន ដកហូតប្រាក់ចំនួន២១ .០០០ដុល្លារ ជារបស់ជនរងគ្រោះ។
និងជនសង្ស័យទី២.ឈ្មោះ ហោ សំអុលជាក្មួយរបស់ រៀម សុខា ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបានប្រាក់ចំនួន ១៥.៧៥០ដុល្លារ ជារបស់ជនរងគ្រោះ ។

បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុក សាខន ភេទស្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ រៀម សុខា និងឈ្មោះ ហោ សំអុល ។
បានលួចប្រាក់របស់ខ្លួនចំនួន៣៦. ៧៥០ដុល្លារ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះរៀម សុខា នៅផ្ទះកើតហេតុតែម្ដង ហើយដកហូតលុយបានចំនួន២១.០០០ដុល្លារ។

តាមចម្លើយសារភាពរបស់ឈ្មោះ រៀម សុខា សមត្ថកិច្ចបានបន្តទៅចាប់ខ្លួនឈ្មោះ ហោ សំអុល នៅភូមិឈ្នះជ័យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ហើយដកហូតលុយមកវិញចំនួន១៥.៧៥០ ដុល្លារ ។
ឈ្មោះ រៀម សុខា បានឆ្លើយសារភាពថាៈ ខ្លួនបានស្គាល់លោកស្រី អ៊ុក សាខន និងប្ដីដែលរស់នៅប្រទេសបារាំងក្នុងពេលដែលខ្លួនបានទៅសូត្រមន្តកាលខ្លួននៅជាសង្ឃ ។
ហើយក៏បានរាប់អានគ្នាជាកូនធម៌ ម៉ែធម៌រហូតមក ហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។
ម៉ែធម៌បានប្រើខ្លួនឱ្យទៅបើកលុយពីធនាគារចំនួន ៣៦.៧៥០ដុល្លារដែលផ្ញើពីបរទេសមកឱ្យ។

ពេលមកដល់ផ្ទះក៏រាប់លុយជាមួយម៉ែធម៌ទុកដាក់រួចក៏ចេញដំណើរទៅខេត្តកំពង់ស្ពឺយកកាតវ៉ាក់សាំង ។
ហើយខ្លួនចាក់សោទ្វារមុខ មិនចាក់សោទ្វារក្រោយទេ ហើយក្នុងពេលរាប់លុយនោះខ្លួនបានថតរូបភាពកន្លែងទុកលុយ បន្ទប់ និងផ្លូវចូលខាងក្រោយផ្ញើឱ្យឈ្មោះ ហោ សំអុល ដើម្បីចូលលួច ។
លុះដល់ពេលល្ងាចត្រឡប់មកវិញ ឈ្មោះហោ សំអុល បានទូរស័ព្ទប្រាប់ថា លួចបានជោគជ័យហើយ។
បន្ទាប់មកខ្លួនបានទៅជួបហោ សំអុល ដកយកប្រាក់២១.០០០ដុល្លារ នៅសល់ប៉ុន្មានប្រគល់ឱ្យហោ សំអុល ហើយក៏បែកផ្លូវគ្នាទៅ លុះដល់ថ្ងៃទី១៨ ខែមិថុនា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន៕សហការី

Leave a Reply

Your email address will not be published.