តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំងហោះឡើងភ្លាមៗដើម្បីព្រមានយន្តហោះចិននៅក្នុងតំបន់ការពារដែនអាកាសខ្លួន!

តៃវ៉ាន់​បាន​បញ្ជាយន្តហោះ​ចម្បាំងឲ្យហោះឡើងភ្លាមៗដើម្បី​ព្រមាន​យន្តហោះ​ចិន​ចំនួន ២៩ គ្រឿង​ដែល​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក នៅភាគខាងត្បូង​កោះ និង​ចូល​សមុទ្រ​ប៉ាស៊ីហ្វិក។

គួរជម្រាបថា ការញុះញង់ដោយយន្តហោះចម្បាំងរបស់ចិនកាលពីថ្ងៃអង្គារគឺជាការកើនឡើងចុងក្រោយនៃភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ហើយជាការរំលោភលើតំបន់ការពារដែនអាកាសដ៏ធំបំផុតដោយប្រទេសចិនចាប់តាំងពីចុងខែឧសភា។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់ចិនរួមមានយន្តហោះចម្បាំង ១៧ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6 ៦ គ្រឿង ក៏ដូចជាសង្គ្រាមអេឡិចត្រូនិច ការព្រមានជាមុន នាវាប្រឆាំងនាវាមុជទឹក និងយន្តហោះចាក់សាំងពីលើអាកាសផង។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួននោះ បានត្អូញត្អែរអស់រយៈពេលជាងពីរឆ្នាំ អំពីបេសកកម្មម្តងហើយម្តងទៀតរបស់កងទ័ពអាកាសចិន នៅតំបន់ភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ ជិតតំបន់គ្រប់គ្រងដោយតៃវ៉ាន់ និងកោះប្រាតាស៕

Leave a Reply

Your email address will not be published.