ទីភ្នាក់ងារការទូត ប្រទេសប៉ាគីស្ថាន បានច្រានចោល ការចេញផ្សាយរបស់សារព័ត៌មាន The Intercept ដែលថា៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ បានព្រមព្រៀងគ្នា ចូលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីផ្គត់ផ្គង់ គ្រឿងយោធា ដល់ទីក្រុងគៀវ។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោកស្រី Zahra Baloch បាននិយាយ កាលពីថ្ងៃចន្ទថាៈ ការរៀបចំរង់ចាំរបស់ IMF សម្រាប់ប៉ាគីស្ថាន ត្រូវបានចរចា ដោយជោគជ័យរវាងប៉ាគីស្ថាន និង IMF ដើម្បីអនុវត្តកំណែទម្រង់ សេដ្ឋកិច្ចដ៏លំបាក។
អ្នកការទូតប៉ាគីស្ថានរូបនេះ បានប្រាប់អ្នកសារព័ត៌មានថាៈ ប៉ាគីស្ថាន រក្សានូវគោលនយោបាយ អព្យាក្រឹតភាពតឹងរ៉ឹងក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយក្នុងបរិបទនេះ គឺមិន
ផ្តល់អាវុធ និងគ្រាប់រំសេវទេ។
គួរបញ្ជាក់ថាៈ ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី ប៉ាគីស្ថាន នៅមិនទាន់បញ្ជូនអាវុធសំខាន់ៗណាមួយទៅកាន់ក្រុងគៀវនោះទេ ដោយរក្សានូវជំហរមិនផ្ដល់អាវុធ ដើម្បីបង្កើនសម្ពាធជម្លោះ៕