រុស្ស៊ីអះអាង​ថា ខ្លួន​បាន​វាយប្រហារកម្ទេចឃ្លាំង​ស្តុកគ្រាប់អ៊ុយរ៉ាញ៉ូម នៅ​អ៊ុយក្រែន!

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃច័ន្ទថាៈ ខ្លួនបានធ្វើការវាយប្រហារ លើឃ្លាំងទាហានអ៊ុយក្រែន ។
ដែលជាកន្លែងរក្សាទុកគ្រាប់ uranium និងមីស៊ីល StormShadow រយៈចម្ងាយឆ្ងាយផលិត ដោយចក្រភពអង់គ្លេស។

ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញ កងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ី បានបើកការវាយប្រហារ ជាក្រុមជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ។

ដែលមានភាពជាក់លាក់ខ្ពស់ និងយន្តហោះគ្មានមនុស្សបើក នៅឯកន្លែងផ្ទុកកាំជ្រួច StormShadow និងគ្រាប់រំសេវអ៊ុយរ៉ានីញ៉ូម ដែលរលាយអស់” ។  .

បន្ថែមពីនេះផងដែរ មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់នៃសង្គ្រាម និងការបណ្តុះបណ្តាល ក្រុមបំផ្លិចបំផ្លាញត្រូវបានវាយប្រហារ។
ក្រសួងបាននិយាយថា “គោលដៅទាំងអស់ត្រូវបានវាយប្រហារ” ។

យ៉ាងណាមិញ រដ្ឋាភិបាល​អ៊ុយក្រែន​មិន​ទាន់​ឆ្លើយ​តប នឹង​ការ​អះអាង​ចុង​ក្រោយ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នៅ​ឡើយ​ទេ។

អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ ដែល​ចាប់​ផ្តើម​បញ្ជូន សំបក​គ្រាប់​អ៊ុយរ៉ាញ៉ូម​ដែល​បាន​បំផ្លាញ​ចោល និង​កាំជ្រួច StormShadow រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​អ៊ុយក្រែន ក្នុង​ខែ​មីនា ឆ្នាំ​២០២៣។

គួររំលឹកថាៈ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញាថា ខ្លួននឹងបញ្ជូនគ្រាប់រំសេវ អ៊ុយរ៉ាញ៉ូម និងគ្រាប់បែកចង្កោមទៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *