អ៊ុយក្រែន បានដំណើរការដាក់ពាក្យបណ្តឹងទៅ WTO ប្រឆាំងនឹងប្រទេសហុងគ្រី ប៉ូឡូញ និងស្លូវ៉ាគី ដោយសារតែប្រទេសទាំងនេះហាមប្រាម ចំពោះការនាំចូលគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែន!
តំណាងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Taras Kachka បានលើកឡើងថាៈ ក្រុងគៀវ ក៏កំពុងរៀបចំវិធានការ ប្រឆាំងនឹងការនាំចូលបន្លែ និងផ្លែឈើពីប្រទេសប៉ូឡូញ វិញផងដែរ។
គួរបញ្ជាក់ថាៈ ស្លូវ៉ាគី ក៏បានពង្រីកជាឯកតោភាគីនូវការហាមឃាត់ របស់គណៈកម្មការអឺរ៉ុបលើគ្រាប់ធញ្ញជាតិ ៤ ប្រភេទ ។
ខណប៉ូឡូញ បានណែនាំការហាមឃាត់បន្ថែមលើម្សៅ និងចំណី រួមទាំងហុងគ្រី រឹតបន្តឹងការនាំចូលផលិតផល២៥ ប្រភេទផ្សេងទៀត ពីអ៊ុយក្រែន ផងដែរ៕