សូមប្រយ័ត្នៈ ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែកញ្ញា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខ។
កម្ពុជាទទួលឥទ្ធិពលប្រព័ន្ធសម្ពាទាប Intertropical Convergence Zone (ICTZ)អូសបន្លាយកាត់លើពាក់កណ្តាលអាងទន្លេមេគង្គថៃនិងឡាវ ជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។
នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨.០៩.២០២៣។

ក្នុងនោះក្រសួងបញ្ជាក់ថាៈ
តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ C និងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផ្ទៃរងទឹកភ្លៀងពី៥០ទៅ៦០%។
២ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C សីតុណ្ហភាពអតិបរមា មានពី ៣១- ៣៣°C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរផ្ទៃរងទឹកភ្លៀងពី៦០ទៅ៧០%។
៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងក្នុងកម្រិតខមសោយទៅមធ្យម ផ្ទៃរងទឹកភ្លៀងពី៥០ទៅ៦០% ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *