ឃាត់ខ្លួនបុរសចិនម្នាក់ ករណីយកសាំងក្នុងដប មកច្រកបញ្ចូលមាត់ស្ដ្រីខ្មែរ បណ្ដាលឱ្យរបួសធ្ងន់!

(ស្វាយរៀង)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ បន្ទាប់ពីយក សាំងក្នុងដបមកបញ្ច្រកចូលមាត់ស្ត្រីខ្មែរ ដែលជាសង្សារ ព្រោះរឿងប្រចណ្ឌ។

ករណីនេះ បានកើតឡើងនៅភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា។

ជនសង្ស័យឈ្មោះ ហ្វ័ង គួហ្វា អាយុ៥៤ឆ្នាំជនជាតិចិន ស្រុកកំណើតខេត្តហ្វូជៀន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកន្លែងខាងលើ។
ចំណែកស្ត្រីខ្មែររងគ្រោះឈ្មោះ ជុំ វឌ្ឍនា អាយុ៤៣ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិនក្រុងបាវិត។

ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសជនជាតិចិនរូបនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ។
ជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានយកដបសាំង ចាក់បញ្ច្រកលើសង្សារប្រាកដមែន។
មូលហេតុព្រោះខ្លួនប្រចណ្ឌនាងជាមួយអ្នកផ្សេង៕

Leave a Reply

Your email address will not be published. Required fields are marked *